ក្រុមហ៊ុន Meta ដំណើរការហាង Meta Store ដំបូងបំផុតរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក

0

ហាងដំបូងបំផុតរបស់ក្រុមហ៊ុន Meta បានបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុននេះក្នុងការដាក់បង្ហាញនូវផលិតផល VR ជាច្រើនរបស់ខ្លួននៅក្នុងពេលដើរទិញទំនិញនោះ។

ក្រុមហ៊ុន Meta នឹងបើកហាង ‘Meta Store’ របស់ខ្លួនដើម្បីជម្រុញអោយអតិថិជនអាចធ្វើការសាកល្បងក្នុងការទិញ និងប្រើប្រាស់នូវផលិតផល AR និង VR របស់ខ្លួន។

លោក Martin Gilliard ប្រធានហាង Meta Store និយាយថា “នៅពេលដែលមនុស្សជាច្រើនមានបទពិសោធន៍ជាមួយនឹងបច្ចេកវិទ្យានោះ ពួកគេអាចនឹងទទួលបាននូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុត។ អ្នកអាចមកមើលនៅក្នុង Meta Store ។” Meta Store នេះមានទំហំ1,550-square feet ដែលស្ថិតនៅក្នុងអាគារ Burlingame នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ហាង Meta Store នេះនឹងបើកដំណើរការនៅថ្ងៃទី 9 ខែឧសភានេះ។​

នៅក្នុងហាង Meta Store នេះក៏មានការដាក់បង្ហាញនូវ Quest 2 VR headset, video calling device Portal និង smart glasses ដែលក្រុមហ៊ុននេះសហការជាមួយនឹងក្រុមហ៊ុន Ray-Ban ផងដែរ។ អតិថិជនជាច្រើនអាចរកទិញបាននូវផលិតផលទាំងនេះបាននៅក្នុងហាង Meta Store ៕

LEAVE A REPLY

Please enter your comment!
Please enter your name here