ក្រសួងរតនាគារសហរដ្ឋអាមេរិកថ្ងៃនេះបានដាក់ទណ្ឌកម្មទៅលើ cryptocurrency mixer Blender.io ដែលប្រើប្រាស់កាលពីខែមុននេះដោយក្រុមហេគឃ័រ Lazarus កូរ៉េខាងជើងដែលមានគោលដៅក្នុងការលាងលុយដែលលួចបានពីក្រុមហ៊ុន Axie Infinity’s Ronin ។
នៅក្នុងការវាយប្រហារនេះ Sky Mavis ទម្លាយថា ក្រុមហេគឃ័របានចូលទៅក្នុងប្រព័ន្ធ Ronin កាលពីថ្ងៃទី 23 ខែមីនានឹងលួចយកនូវ 173,600 Ethereum និង 25.5M USDC tokens នៅក្នុងប្រតិបត្តិការចំនួន 2 លើកដែលមានទឹកប្រាក់ដល់ទៅ 617 លានដុល្លារអាមេរិក ហើយនេះគឺជាការហេគដែលធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរូបិយវត្ថុគ្រីបតូ។
ការវាយប្រហារទៅលើរូបិយវត្ថុនៅលើ Poly Network ក្នុងខែសីហាឆ្នាំ 2021 គឺមានទឹកប្រាក់ត្រឹមតែ 611 លានដុល្លារអាមេរិកប៉ុណ្ណោះ។ FBI រកឃើញថា ក្រុមហេគឃ័រ Lazarus នេះគឺពាក់ព័ន្ធទៅនឹងការវាយប្រហារនៅក្នុងខែមេសា និងប្រតិបត្តិការ 0x098B716B8Aaf21512996dC57EB0615e2383E2f96 ដើម្បីទទួលបាននូវទឹកប្រាក់ដែលលួចបាននេះ។
នៅថ្ងៃនេះ ការិយាល័យរតនាគារគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) បាននិយាយថា ក្រុមហេគឃ័រ Lazarus បានប្រើប្រាស់នូវ Blender.io virtual currency mixer ដើម្បីលាងលុយដែលមានតម្លៃជាង 20.5 លានដុល្លារអាមេរិកដែលនេះគឺជាដំណើរការខុសច្បាប់។
OFAC និយាយថា “Blender អាចជួយផ្ទេរប្រាក់បានច្រើនជាង 500 លានដុល្លារអាមេរិកជា Bitcoin ចាប់តាំងពីវាបានបង្កើតមកនៅក្នុងឆ្នាំ 2017 ។ វាក៏មានក្រុមហេគឃ័រជាច្រើនទៀតរបស់រុស្សីដេលបានប្រើប្រាស់នូវ Blender ក្នុងការលាងលុយដែលក្រុមចែកចាយមេរោគ ransomware ទាំងនោះមានដូចជា Trickbot, Conti, Ryuk, Sodinokibi និង Gandcrab។”