ការអាប់ដេត Google Chrome នៅលើឧបករណ៍ Android ក្នុងប្រទេសរុស្សីមិនអាចធ្វើបានទេ

0

អ្នកប្រើប្រាស់ Google Chrome នៅលើ Android ជាច្រើននៅក្នុងប្រទេសរុស្សីបានរាយការណ៍អំពីបញ្ហា errors នៅពេលដែលពួកគេព្យាយាមនៅក្នុងការតម្លើងនូវការអាប់ដេតចុងក្រោយបំផុតទៅលើ web browser នេះ។ ចំនួននៃការត្អូញត្អែរនេះក៏បន្តកើនឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែឬសគល់នៃបញ្ហានេះនៅមិនទាន់ដឹង ហើយវាក៏មិនទាន់បានដោះស្រាយបានផងដែរ។

តាមការបញ្ជាក់ចេញពីសារព័ត៌មានជាច្រើនរបស់ប្រទេសរុស្សី និងអ្នកប្រើប្រាស់ជាច្រើនទៀតបានធ្វើការ comment នៅលើ Play Store ដែលរាយការណ៍អំពីបញ្ហានេះនៅថ្ងៃទី 9 ខែឧសភា ឆ្នាំ 2022 នេះនៅពេលដែលក្រុមហ៊ុន Google ដាក់អោយដំណើរការនូវ Chrome version 101​សម្រាប់ Android ។

គួរបញ្ជាក់ផងដែរថា សម្រាប់អ្នកប្រើប្រាស់ដែលចង់តម្លើងនូវការអាប់ដេតចុងក្រោយបំផុតនៅលើ Google Chrome នឹងទទួលបាននូវសារ error ថា “Fail to install Google Chrome” ។ សារនេះក៏អោយអ្នកប្រើប្រាស់ធ្វើការព្យាយាមម្តងទៀត និងអនុវត្តតាមការណែនាំ troubleshooting ប៉ុន្តែវាមិនមានអ្វីដែលជួយអោយទទួលបានជោគជ័យទៅលើការអាប់ដេតនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here