ជនជាតិអ៊ុយក្រែនម្នាក់ជាប់ពន្ធនាគារដោយសារតែលក់នូវទិន្នន័យដែលលួចបានសម្រាប់ចូលទៅកាន់កុំព្យូទ័រជាច្រើនពាន់គ្រឿង

0

លោក Glib Oleksandr Ivanov-Tolpintsev វ័យ 28 ឆ្នាំមកពីប្រទេសអ៊ុយក្រែនត្រូវកាត់ទោសនៅថ្ងៃនេះអោយជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំដោយសារតែលួចនូវទិន្នន័យនៃការ login និងលក់ព័ត៌មានទាំងនេះនៅលើ dark web ។ លោកIvanov-Tolpintsev បញ្ជាក់ថា លោកបានហេគចូលទៅក្នុងប្រព័ន្ធច្រើនជាង 2,000 systems ជារៀងរាល់សប្តាហ៍តាមរយៈការវាយប្រហារ brute-force ដោយប្រើប្រាស់មេរោគ botnet ។

ក្រសួងយុត្តិធម៌បញ្ជាក់នៅថ្ងៃនេះថា “លោក Ivanov-Tolpintsev បានប្រើប្រាស់នូវមេរោគ botnet ដែលមានសមត្ថភាពក្នុងការ decrypt ទៅលើទិន្នន័យ Login យ៉ាងហោចណាស់ទៅលើកុំព្យូទ័រច្រើនជាង 2,000 គ្រឿងជារៀងរាល់សប្តាហ៍។ ចាប់ពីឆ្នាំ 2017 ដល់ឆ្នាំ 2019 លោក Ivanov-Tolpintsev ក៏បានដាក់លក់នូវទិន្នន័យ login នៃ servers ទាំងនេះនៅលើ dark web ផងដែរ។”

សម្រាប់ទិន្នន័យដែលបានដាក់លក់នៅលើ dark web នេះគឺប្រើប្រាស់ដោយក្រុមហេគឃ័រជាច្រើនដែលប្រើប្រាស់នូវវិធីសាស្រ្តផ្សេងៗគ្នាក្នុងការហេគដូចជាការលួចទិន្នន័យ (data theft) ឬ ការវាយប្រហារមេរោគ ransomware ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here