ការអាប់ដេតទៅកាន់ជំនាន់ Windows 11 KB5014019 ជួសជុលទៅលើបញ្ហាគាំង App និងការ Copy យឺត

0

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ទើបតែធ្វើការបញ្ចេញនូវការអាប់ដេតថ្មីសម្រាប់ Windows 11, Windows 10 version 1809 និង Windows Server 2022 ដើម្បីជួសជុលទៅលើបញ្ហា Direct3D ដែលប៉ះពាល់ដល់ Client និងប្រព័ន្ធ server system ។ ការអាប់ដេតនេះគឺជាផ្នែកមួយរបស់ក្រុមហ៊ុន Microsoft ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការតេស្តទៅលើការជួសជុលនេះដែលគ្រោងនឹងដាក់អោយដំណើរការនៅថ្ងៃ Patch Tuesday នៅពាក់កណ្តាលខែក្រោយនេះ។

ខុសប្លែកពី Patch Tuesday Windows updates រាល់ដងនោះ សម្រាប់ការអាប់ដេតនេះគឺជាគ្រាន់តែជាលក្ខណៈ Preview ប៉ុណ្ណោះ។ វាក៏អាចជួសជុលទៅលើ Bug និងពង្រឹងទៅលើល្បឿនដំណើរការមុនល្អប្រសើរជាងមុនផងដែរមុនពេលដែលវាដាក់អោយប្រើប្រាស់ជាផ្លូវការ ហើយវានៅមិនទាន់មានការអាប់ដេតទៅលើផ្នែកសុវត្ថិភាពនៅឡើយទេ។

នៅក្នុងការអាប់ដេតនេះមាន 3 គឺ៖
⦁ KB5014019 (Windows 11)
⦁ KB5014022 (Windows 10, version 1809)
⦁ KB5014021 (Windows Server 2022)

ដើម្បីធ្វើការអាប់ដេត អ្នកត្រូវចូលទៅកាន់ Settings > Windows Update និងចុចនៅលើ ‘Check for updates’ ។ ប្រព័ន្ធប្រតិបត្តិការ Windows នឹងមិនទាន់ធ្វើការតម្លើងវានោះទេទាល់តែអ្នកចុចនៅលើប៊ូតុង ‘Download now’ ។ អ្នកក៏អាចធ្វើការដោនឡូត និងតម្លើងវាចេញពី Microsoft Update Catalog បានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here