ក្រុមហ៊ុន Microsoft: ការអាប់ដេតទៅលើ Windows Server សម្រាប់ខែមិថុនានេះអាចបណ្តាលអោយមានបញ្ហាទៅលើការ backup

0

ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និយាយថា កម្មវិធីជាច្រើនអាចនឹងមានបញ្ហានៅក្នុងការ backup ទិន្នន័យនៅពេលដែលដែលប្រើប្រាស់នូវ Volume Shadow Copy Service (VSS) បន្ទាប់ពីការអាប់ដេត Patch Tuesday Windows សម្រាប់ខែមិថុនាឆ្នាំ 2022 នេះ។ បញ្ហានេះគឺមានលេខកូដ CVE-2022-30154 ដែលរកឃើញនៅក្នុង Microsoft File Server Shadow Copy Agent Service (RVSS) ។
ក្រុមហ៊ុន Microsoft និយាយថា “បន្ទាប់ពីអ្នកតម្លើងនូវការអាប់ដេតនៅថ្ងៃទី 14 ខែមិថុនានេះ វាក៏មានបញ្ហាទៅលើការ backup នៅក្នុង Application Server running VSS aware Server Applications ។” នៅក្នុង Windows backup នេះក៏ទទួលបាននូវ E_ACCESSDENIED errors ។ បន្ថែមពីនេះទៀតនោះ Windows Client editions មិនស្ថិតនៅក្នុងការវាយប្រហារនោះទេតាមរយៈចន្លោះប្រហោង CVE-2022-30154 នេះទេ។
នៅក្នុងការអាប់ដេតនេះជួសជុលទៅលើចន្លោះប្រហោងនៅក្នុង Windows Server 2022 (KB5014678), Windows 10, version 20H2 (KB5014699), Windows Server 2019 (KB5014692), Windows Server 2016 (KB5014702), Windows Server 2012 R2 (KB5014746) និង Windows Server 2012 (KB5014747) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here