ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរកឃើញនូវមេរោគ adware និង malware នៅលើ Google Play Store កាលពីខែមុននេះ ហើយវាក៏មានការដោនឡូតច្រើនជាង 2 លានដងផងដែរ។ មេរោគនេះបានបង្ហាញនូវផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើន និងបង្ខំអោយអ្នកប្រើប្រាស់ចុច click នៅលើ links ទាំងនោះដើម្បីលួចព័ត៌មានសម្ងាត់រួមជាមួយនឹងគណនី social media និង online banking accounts របស់អ្នក។
ក្រុមអ្នកវិភាគរបស់ក្រុមហ៊ុន Dr. Web និយាយថា កម្មវិធី adware apps និង data-stealing Trojans ស្ថិតនៅក្នុងបញ្ជីនៃការគំរាមកំហែងនៅលើ Android សម្រាប់ខែឧសភា ឆ្នាំ 2022 នេះ។ សម្រាប់ spyware apps អាចលួចទិន្នន័យបាន។ កម្មវិធីដែលមានផ្ទុកមេរោគនេះមានដូចជា PIP Pic Camera Photo Editor, Wild & Exotic Animal Wallpaper, ZodiHoroscope, PIP Camera 2022 និង Magnifier Flashlight ៕