មេរោគ 0mega ransomware មានគោលដៅវាយប្រហារទៅលើស្ថាប័នអាជីវកម្មជាច្រើននៅលើពិភពលោក

0

ប្រតិបត្តិការចែកចាយមេរោគ ransomware ដែលមានឈ្មោះហៅថា ‘0mega’ មានគោលដៅក្នុងការវាយប្រហារទៅលើស្ថាប័នអាជីវកម្មជាច្រើន និងទាមទារប្រាក់លោះជាច្រើនលានដុល្លារអាមេរិក។ 0mega គឺជាប្រតិបត្តិការ  ransomware ថ្មីដែលចាប់ផ្តើមដំណើរការនៅក្នុងខែឧសភា ឆ្នាំ 2022 នេះ ហើយវាក៏បានវាយប្រហារទៅលើជនរងគ្រោះជាច្រើនផងដែរ។

យើងបានដឹងថា មេរោគ ransomware នេះគឺមាន .0mega extension ហើយវាក៏បង្កើតនូវឈ្មោះ file ថា DECRYPT-FILES.txt ។​នៅក្នុង file នេះគឺភ្ជាប់ទៅកាន់ Tor ដែលមាន  “support” chat ដែលជនរងគ្រោះអាចធ្វើការជជែកគ្នាជាមួយនឹងក្រុមចែកចាយមេរោគ ransomware នេះបាន។​

ប្រតិបត្តិការចែកចាយមេរោគ 0mega ransomware នេះបានវាយប្រហារទៅលើជនរងគ្រោះជាច្រើននៅក្នុងខែឧសភា ហើយនៅក្នុងវេបសាយក៏មានការទម្លាយទិន្នន័យច្រើនជាង 152GB ផងដែរ។ កាលពីសប្តាហ៍មុននេះ ជនរងគ្រោះក៏បានបង់ប្រាក់លោះទៅកាន់ក្រុមហេគឃ័រផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here