មេរោគ Android ថ្មីនៅលើ Google Play Store ត្រូវបានទាញយកជាង 3 លានដង

0

មេរោគ Android ថ្មីមួយដែលមានឈ្មោះថា ‘Autolycos’ ត្រូវបានគេទាញយកច្រើនជាង 3 លានដងនៅលើ Google Play Store ដោយវាបានចុះឈ្មោះអ្នកប្រើប្រាស់ដោយសម្ងាត់លើសេវាកម្មពិសេសរបស់វា។

Maxime Ingrao ជាអ្នកស្រាវជ្រាវសន្តិសុខមកពី Evina បានរកឃើញមេរោគ Android ថ្មី ‘Autolycos’ ដែលកំពុងមាននៅលើ Google Play Store ក្នុងពេលបច្ចុប្បន្ននេះ។

កម្មវិធីមេរោគពីរដែលនៅតែមាននៅលើ Google Play Store រួមមាន ‘Funny Camera’ ដោយ KellyTech ដែលមានការដំឡើងជាង 500,000ដង និង ‘Razer Keyboard & Theme’ ដោយ rxcheldiolola មានការដំឡើងជាង 50,000ដង នៅលើ Play Store ។

កម្មវិធីមេរោគចំនួនប្រាំមួយដែលត្រូវបានដកចេញពី Google Play Store
⦁ Vlog Star Video Editor (com.vlog.star.video.editor) – ទាញយក 1 លានដង
⦁ Creative 3D Launcher (app.launcher.creative3d) – ទាញយក 1 លានដង
⦁ Wow Beauty Camera (com.wowbeauty.camera) – ទាញយក 100,000ដង
⦁ Gif Emoji Keyboard (com.gif.emoji.keyboard) – ទាញយក
⦁ 100,000 Freeglow Camera 1.0.0 (com.glow.camera.open) – ទាញយក 5,000ដង
⦁ Coco Camera v1.1 (com.toomore.cool.camera) – ទាញយក 1,000ដង

អ្នកជំនាញនិយាយថាធម្មតានៅពេលមេរោគនេះធ្វើឱ្យសកម្មភាពរបស់វាមិនឲ្យនរណាកត់សម្គាល់ដឹង ដូច្នេះវាមិនត្រូវបានរកឃើញដោយអ្នកប្រើប្រាស់នោះទេ។
របាយការណ៍បាននិយាយថាក្រុមហេគឃ័របានផ្សព្វផ្សាយម្មវិធីមេរោគរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនដើម្បីទាញយកអ្នកប្រើប្រាស់ថ្មី។
ជាទូទៅ កម្មវិធីមេរោគបានស្នើសុំការអនុញ្ញាត​ឲ្យវាចូលប្រើកម្មវិធីសារ SMS របស់ជនរងគ្រោះនៅពេលដំឡើងនៅលើឧបករណ៍ដំបូង។

ដូចនេះអ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នជានិច្ចជាមួយឧបករណ៍របស់ពួកគេ ដោយធ្វើការ Update និងដំឡើងកម្មវិធីកំចាត់មេរោគ និងប្រើប្រាស់ Firewall ដើម្បីត្រួតពិនិត្យទិន្នន័យចូល និងចេញ។

ប្រភព ថ្ងៃទី១៨ ខែ០៧ ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here