មេរោគ LockBit ransomware វាយប្រហារទៅលើទីភ្នាក់ងារពន្ធរបស់ប្រទេសអ៊ីតាលី

0

អាជ្ញាធរប្រទេសអ៊ីតាលីកំពុងតែធ្វើការស៊ើបអង្កេតទៅលើក្រុមហេគឃ័រដែលចែកចាយមេរោគ LockBit ransomware ដែលវាយប្រហារទៅលើបណ្តាញរបស់ក្រុមហ៊ុនសេវាកម្មចំណូលផ្ទៃក្នុងរបស់ប្រទេសអ៊ីតាលី (L’Agenzia delle Entrate) ។ មេរោគ LockBit លួចទិន្នន័យបានចំនួន 100 GB (ក្នុងនោះមានឯកសារ របាយការណ៍ហិរញ្ញវត្ថុ និងកុងត្រាជាច្រើន)។ ក្រុមហេគឃ័រគំរាមថានឹងទម្លាយនៅលើអនឡាញប្រសិនបើទីភ្នាក់ងារពន្ធដារនេះមិនព្រមបង់ប្រាក់លោះនៅត្រឹមថ្ងៃទី ១ ខែសីហានេះ។

ទីភ្នាក់ងារប្រមូលប្រាក់ចំណូលរបស់ប្រទេសអ៊ីតាលីនេះបានប្រកាសជាផ្លូវការនៅលើវេបសាយរបស់ខ្លួនថា ចោរអ៊ីនធឺណិតបានលួចចូលទៅក្នុងបណ្តាញនៃប្រព័ន្ធពន្ធដារ ហើយវាក៏មានការវាយប្រហារទៅលើវេបសាយរបស់ទីភ្នាក់ងារនេះផងដែរ។

Sogey SpA និយាយថា ខ្លួនកំពុងតែសហការ និងស៊ើបអង្កេតទៅលើរឿងនេះជាមួយនឹងទីភ្នាក់ងារសន្តិសុខជាតិ និងប៉ូលីសរបស់ក្រសួងប្រៃសនីយ៍ផងដែរ។ ក្រុមចែកចាយមេរោគ LockBit ransomware នេះមានសកម្មភាពចាប់ពីខែកញ្ញា ឆ្នាំ ២០១៩ ដែលដើរតួជាសេវាកម្ម ransomware-as-a-service (RaaS) ។ បន្ទាប់មក វាក៏ចែកចាយមេរោគ LockBit 2.0 RaaS នៅក្នុងខែមិថុនាឆ្នាំ ២០២១ នេះផងដែរ។ កាលពីខែមុននេះ ក្រុមហេគឃ័រក៏ចែកចាយមេរោគ LockBit 3.0 ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here