មេរោគលើឧបករណ៍ Android ដែលត្រូវបានដំឡើង ២លានដង ត្រូវបានរកឃើញនៅលើ Google Play

0

ក្រុមមេរោគថ្មីនៅលើកម្មវិធី Android ចំនួន ៣៥ដែលមានបង្ហាញការផ្សាយពាណិជ្ជកម្មឥតប្រយោជន៍ត្រូវបានរកឃើញនៅលើ Google Play Store ហើយកម្មវិធីទាំងនោះត្រូវបានដំឡើងច្រើនជាង ២លានដងនៅលើឧបករណ៍ចល័តរបស់ជនរងគ្រោះ។

កម្មវិធីនោះរកឃើញដោយ​អ្នកស្រាវជ្រាវសន្តិសុខអ៊ិនធឺណេត Bitdefender ដែលបាន​ប្រើប្រាស់វិធីសាស្ត្រវិភាគតាមពេលវេលាជាក់ស្តែងដើម្បីស្វែងរកកម្មវិធីដែលអាចព្យាបាទ។
តាមរយៈការអនុវត្តតាមយុទ្ធសាស្ត្រស្តង់ដារ កម្មវិធីទាំងនោះទាក់ទាញអ្នកប្រើប្រាស់ឱ្យដំឡើង ដោយធ្វើពុតជាផ្តល់នូវមុខងារពិសេសមួយចំនួន ប៉ុន្តែក្រោយមកក៏ប្តូរឈ្មោះ និងរូបតំណាងភ្លាមៗបន្ទាប់ពីដំឡើងរួច ធ្វើឱ្យពួកគេពិបាកក្នុងការស្វែងរក និងលុបការដំឡើងចោលវិញ។

ជាបន្តទៀត កម្មវិធីមានមេរោគចាប់ផ្តើមបម្រើការផ្សាយពាណិជ្ជកម្មដែលរំខានដល់អ្នកប្រើប្រាស់ដោយបំពាន WebView បង្កើតចំណាប់អារម្មណ៍ក្លែងបន្លំ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសម្រាប់ប្រតិបត្តិកររបស់ពួកគេ។ លើសពីនេះទៀត ដោយសារតែកម្មវិធីទាំងនោះប្រើក្របខ័ណ្ឌផ្ទាល់ខ្លួនរបស់ពួកគេដើម្បីផ្ទុកការផ្សាយពាណិជ្ជកម្ម វាទំនងជាអាចទម្លាក់បន្ទុកបន្ថែមលើឧបករណ៍ដែលត្រូវបានសម្របសម្រួល។ កម្មវិធី Android ព្យាបាទចំនួន 35មានចំនួនទាញយកចាប់ពី 10,000 ដល់ 100,000 ដែលសរុបមកការទាញយកមានចំនួនច្រើនជាង២លានដង។ កម្មវិធីដែលអ្នកប្រើប្រាស់បានទាញយកមានដូចជា៖

⦁ Walls light – Wallpapers Pack (gb.packlivewalls.fournatewren)
⦁ Big Emoji – Keyboard 5.0 (gb.blindthirty.funkeyfour)
⦁ Grand Wallpapers – 3D Backdrops 2.0 (gb.convenientsoftfiftyreal.threeborder)
⦁ Engine Wallpapers (gb.helectronsoftforty.comlivefour)
⦁ Stock Wallpapers (gb.fiftysubstantiated.wallsfour)
⦁ EffectMania – Photo Editor 2.0 (gb.actualfifty.sevenelegantvideo)
⦁ Art Filter – Deep Photoeffect 2.0 (gb.crediblefifty.editconvincingeight)
⦁ Fast Emoji Keyboard APK (de.eightylamocenko.editioneights)
⦁ Create Sticker for Whatsapp 2.0 (gb.convincingmomentumeightyverified.realgamequicksix)
⦁ Math Solver – Camera Helper 2.0 (gb.labcamerathirty.mathcamera)
⦁ Photopix Effects – Art Filter 2.0 (gb.mega.sixtyeffectcameravideo)
⦁ Led Theme – Colorful Keyboard 2.0 (gb.theme.twentythreetheme)
⦁ Animated Sticker Master 1.0 (am.asm.master)
⦁ Sleep Sounds 1.0 (com.voice.sleep.sounds)
⦁ Personality Charging Show 1.0 (com.charging.show)
⦁ Image Warp Camera
⦁ GPS Location Finder (smart.ggps.lockakt)

ក្រៅពីនេះ នៅមាន​កម្មវិធីដែលបានរាយឈ្មោះនៅលើហាងកម្មវិធីភាគីទីបីជាច្រើនដូចជា កម្មវិធី APKSOS កម្មវិធី APKAIO កម្មវិធីAPKCombo កម្មវិធី APKPure និងកម្មវិធី APKsfull ប៉ុន្តែចំនួននៃការទាញយកត្រូវបានរាប់ចាប់តាំងពីវាមានវត្តមាននៅលើ Play Store។

ប្រសិនបើអ្នកបានដំឡើងកម្មវិធីណាមួយក្នុងចំណោមកម្មវិធីទាំងនេះពីមុនមក អ្នកគួរតែកំណត់រកទីតាំង និងលុបពួកវាចេញពីឧបករណ៍របស់អ្នកភ្លាមៗ។ ដោយសារតែកម្មវិធីបង្កប់ខ្លួនជាការកំណត់ (Settings) ការដំណើរការឧបករណ៍ AV ចល័តដើម្បីកំណត់ទីតាំង ហើយបើអ្នកអាចលុបកម្មវិធីទាំងនោះចេញគឺមានផលល្អ៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន bleepingcomputer ចុះផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here