យុទ្ធនាការ Snake Keylogger ត្រូវបានរកឃើញសារជាថ្មីនៅក្នុងយុទ្ធនាការ malspam តាមរយៈការផ្ញើម៉េលទៅកាន់អ្នកគ្រប់គ្រងសហគ្រាសព័ត៌មានបច្ចេកវិទ្យា។ គេរកឃើញយុទ្ធនាការថ្មីនេះកាលពីថ្ងៃទី៣០ ខែសីហា។
យោងតាមការបញ្ជាក់ពី Bitdefender បានឱ្យដឹងថា អាស័យដ្ឋាន IP ដែលត្រូវបានប្រើនៅក្នុងយុទ្ធនាការនេះមានប្រភពមកពីប្រទេសវៀតណាម។ ម៉េលបញ្ឆោតទាំងនោះ បានកំណត់គោលដៅលើប្រអប់សារនៅសហរដ្ឋអាមេរិក។ អ្នកវាយប្រហារបានប្រើប្រូហ្វាលដែលជាផ្នែកមួយនៃ IT របស់ក្រុមហ៊ុន Qatar និងសេវាកម្ម cloud ដើម្បីបន្លំជនរងគ្រោះឱ្យបើកហ្វាល ZIP archive ដែលភ្ជាប់ទៅជាមួយសារម៉េលទាំងនោះ។ ហ្វាលនោះមានឈ្មោះ EXE file ឬ CPMPANY PROFILE[.]exe ដែលមានផ្ទុកបន្ទុក ដោយបានបង្ហោះ និងទាញយកទិន្ន័យតាមរយៈ SMTP។
ដើម្បីការពារខ្លួនពីយុទ្ធនាការ Snake Keylogger អ្នកប្រើប្រាស់ត្រូវតែ ផ្ទៀងផ្ទាត់អាសយដ្ឋានអ៊ីម៉េលមុនពេលធ្វើបើកតំណភ្ជាប់ ឬឯកសារភ្ជាប់ដែលភ្ជាប់មកនោះ។ អ្នកប្រើប្រាស់ត្រូវបើកមុខងារផ្ទៀងផ្ទាត់ ២កត្តា ដើម្បីការពារខ្លួនពីយុទ្ធនាការ Snake Keylogger។ លើសពីនេះ អ្នកប្រើប្រាស់ត្រូវដំឡើងដំណោះស្រាយសុវត្ថិភាពដែលអាចទុកចិត្តបាន និងរក្សាការជួសជុលកម្មវិធីទាំងអស់ជានិច្ច៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២