នៅមួយរយៈពេលចុងក្រោយនេះ ក្រុមហេគឃ័រ Lazarus APT របស់ប្រទេសកូរ៉េខាងជើង បានធ្វើសកម្មភាពជាច្រើន។ សកម្មភាពថ្មីៗបំផុតរបស់ក្រុមនេះរួមមានការប្រើប្រាស់មេរោគ RAT ថ្មីដែលមានឈ្មោះថា MagicRAT ។ មេរោគដែលមិនមានឯកសារពីមុននេះត្រូវបានប្រើប្រាស់ប្រឆាំងនឹងបណ្តាញរបស់ជនរងគ្រោះជាច្រើន។
ក្រុមហេគឃ័រ Lazarus បានទម្លាក់មេរោគ MagicRAT បន្ទាប់បានបំពានលើកំហុសដោយជោគជ័យនៅក្នុងមេ VMware Horizon ដែលមានភ្ជាប់ជាមួយប្រព័ន្ធអ៊ិនធឺរណិត។ ខណៈពេលដែលមេរោគ RAT មានលក្ខណៈសាមញ្ញនៅក្នុងមុខងាររបស់ខ្លួននោះ វាត្រូវបានបង្កើតឡើងដោយមានជំនួយដល់ Qt Framework។ នេះបញ្ជាក់បានថា ការវិភាគរបស់មនុស្សគឺប្រឈមនឹងការលំបាកច្រើន។ លើសពីនេះ រចនាសម្ព័ន្ធ C2 របស់ MagicRAT ត្រូវបានប្រើដើម្បីធ្វើជាម៉ាស៊ីនម្ចាស់ និងម៉ាស៊ីនបម្រើប្រភេទថ្មីនៃមេរោគ TigerRAT ដែលជាការផ្សាំជាមួយក្រុមហេគឃ័រ Lazarus មួយផ្សេងទៀត។
ការរកឃើញនៃមេរោគ RAT ថ្មីនេះគឺជាការបង្ហាញពីការលើកទឹកចិត្តរបស់ក្រុមហេគឃ័រក្នុងការរចនាមេរោគតាមបំណងបានយ៉ាងឆាប់រហ័សដើម្បីបញ្ចូលគ្នាជាមួយកម្មវិធីដែលមានស្រាប់ ដើម្បីកំណត់គោលដៅលើអង្គការនានានៅជុំវិញពិភពលោក៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញឆ្នាំ២០២២