ការវិភាគចុងក្រោយរបស់ក្រុមអ្នកសង្កេត Unit 42 របស់ក្រុមហ៊ុន Palo Alto Networks ដែលបានតាមដានលើការវាយប្រហារដោយត្រាប់តាមដូម៉េនបានបង្ហាញឱ្យដឹងថា ការវាយប្រហារដោយប្រើប្រាស់បច្ចកទេសបន្លំកំពុងតែកើនឡើង។
បច្ចុប្បន្ន ក្រុមហេគឃ័រកំពុងតែផ្តោតចម្បងលើការត្រាប់តាមដូម៉េនផ្លូវការដើម្បីវាយប្រហារលួចទិន្ន័យ ដែលគេហៅថា DNS hijacking។ លើសពីនេះ ជនរងគ្រោះមិនងាយនឹងរកឃើញការត្រាប់តាមដូម៉េនផ្លូវការដើម្បីវាយប្រហារនោះទេ ដោយសារតែពួកគេមានបទពិសោធន៍ជាមួយប្រតិបត្តិការធម្មតានៃដូម៉េនដែលត្រូវគេលួចចូល។ ក្រុមហេគឃ័របានប្រើប្រាស់បច្ចេកទេសត្រាប់តាមដូម៉េនផ្លូវការដើម្បីធ្វើសកម្មភាពវាយប្រហារ phishing និងធ្វើប្រតិបត្តិការមេរោគ botnet ហើយដំណោះស្រាយដើម្បីស្វែងរកការវាយប្រហារបែបនេះគឺនៅតែជាបញ្ហាប្រឈម។
យ៉ាងណាមិញ សហគ្រាសនានាត្រូវបានណែនាំឱ្យទទួលយកដំណោះស្រាយសុវត្ថិភាពជំនាន់ក្រោយបំផុត ជាមួយនឹងដំណោះស្រាយកម្រិតខ្ពស់ ដើម្បីបញ្ចៀសការវាយប្រហារប្រភេទនេះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២