កាលពីថ្ងៃសុក្រ ផ្លេតហ្វម មេតា បានកំណត់កម្មវិធីអាក្រក់ជាង ៤០០ នៅលើ Android និង iOS ថាកម្មវីធីទាំងនេះមានបំណងលួចព័ត៌មាន login ចូលទៅក្នុងហ្វេសប៊ុក។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានរាយការណ៍ទៅ The Hacker News បានឱ្យដឹងថាៈ កម្មវិធីទាំងនេះមាននៅក្នុង Google Play Store និង Apple’s App Store និងក្លែងបន្លំដូចជា photo editors, games, VPN services, business apps និង ឧបករណ៍ផ្សេងដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ឱ្យដោនឡូតកម្មវិធីក្លែងក្លាយទាំងនេះ។ ក្រៅពីបំភាន់មើលទៅដូចជាកម្មវិធីដែលគ្មានគ្រោះថ្នាក់ហើយ ហេគឃ័រថែមទាំងបោះផ្សាយ reviews ក្លែងក្លាយរបស់អ្នកប្រើមុនៗ ដើម្បីឱ្យអ្នកប្រើទាញយកកម្មវិធីទាំងនេះ។
កម្មវិធីទាំងនេះមានតួនាទី លួចអត្តសញ្ញាណអ្នកប្រើប្រាស់ “Login With Facebook”។ ក្រុមហ៊ុនបានថ្លែងថាៈ ប្រសិនបើព័ត៌មាន login ត្រូវបានគេលួច នោះគេអាចប្រើប្រាស់គណនីនោះបានទាំងស្រុងដូចជា ផ្ញើសារទៅកាន់មិត្តភក្តិ និងស្គាល់ព័ត៌មានឯកជន។
កម្មវិធីទាំងអស់ ដែលស្ថិតក្នុងការសង្ស័យ ត្រូវបានលុបចេញពី app store ទាំងពីរ។ បញ្ជីកម្មវិធីសរុបចំនួន ៤០៣ មាននៅក្នុង Android ចំនួន ៣៦៥ និងនៅក្នុង iOS ចំនួន ៤៧។
ដូចសព្វដង វាសំខាន់ណាស់ អ្នកប្រើប្រាស់គួរតែប្រុងប្រយ័ត្នមុនពេលដោនឡូតកម្មវិធី និង ផ្តល់សិទ្ធិចូលប្រើហ្វេសប៊ុក ដូចជា ការពិនិត្យមើលការអនុញ្ញាត និងពិនិត្យកម្មវិធី ព្រមទាំងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពីអ្នកអភិវឌ្ឍកម្មវិធីផងដែរ។
ប្រភពព័ត៌មាន៖ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២
ប្រែសម្រួលដោយ៖ កញ្ញា