ឧបករណ៍បញ្ជាពីចម្ងាយ ដ៏ល្បីល្បាញក្នុងចំណោមឧបករណ៍វាយប្រហារសាយប័រ

0

ឧបករណ៍បញ្ជាពីចម្ងាយបានជួយសម្រួលដល់ការងារជាច្រើនរបស់ស្ថាប័ននានា។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា ឧបករណ៍ទាំងនោះបាននាំមកជាមួយបញ្ហាផងដែរ ដោយបញ្ហាទាំងនោះត្រូវបានអ្នកបង្កឧក្រិដ្ឋសាយប័រប្រើប្រាស់ដើម្បីប្រឆាំងនឹងអង្គភាពទាំងនោះ។ មន្ទីស្រាវជ្រាវ AhnLab កំណត់បានឧបករណ៍បញ្ជាពីចម្ងាយមួយចំនួន។

ឧបករណ៍បញ្ជាពីចម្ងាយទាំងនោះមានដូចជា៖
⦁ ឧបករណ៍ Remote shell
⦁ ឧបករណ៍ RATs ដែលមានកំណែ RedLine Stealer, NanoCore, និង BitRAT
⦁ ឧបករណ៍ Cobalt Strike
⦁ ឧបករណ៍AveMaria ឬ ឧបករណ៍ Warzone RAT

ឧបករណ៍បញ្ជាពីចម្ងាយទាំងនោះរងការ​កេងប្រវ័ញ្ច​កាន់​តែ​ខ្លាំង ខណៈ​ដែល​ពួក​គេ​អាច​ផ្តល់​ឱ្យ​អ្នក​វាយ​ប្រហារនូវការ​បំពានលើ​បណ្តាញ និង​ប្រព័ន្ធ​របស់​ជន​រង​គ្រោះ​តាម​វិធី​មួយ​ចំនួន។

យ៉ាងណាមិញ អ្នកទទួលខុសត្រូវផ្នែកសន្តិសុខបណ្តាញត្រូវត្រួតពិនិត្យលើរាល់សកម្មភាពធម្មតាដែលមានការអនុញ្ញាត និងត្រូវពង្រឹងបណ្តាញររបស់ពួកគេជាប្រចាំ។ ការអនុម័តយុទ្ធសាស្ត្រសន្តិសុខតាមអ៊ីនធឺណិត និងការត្រួតពិនិត្យសម្អាតប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណិតជាមូលដ្ឋានសំខាន់ក្នុងកិច្ចការពារអង្គភាពពីការគំរាមកំហែងផ្នែកសន្តិសុខនានា៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន cyware ចុះផ្សាយថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here