ក្រុមហ៊ុនតេលេក្រាមអាប់ដេតដល់កំណែថ្មី 4.3.2 ដែលផ្តល់សមត្ថភាពពិសេសបន្ថែម៣ ចំណុច

0

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមហ៊ុន Telegram បានធ្វើបច្ចុប្បន្នភាពកម្មវីធីរបស់ខ្លួន។
បច្ចុប្បន្នភាពថ្មីគឺជាកម្មវិធីតេលេក្រាមកំណែ 4.3.2។ កំណែថ្មីនេះបានផ្តល់សមត្ថភាព
៣យ៉ាង៖

១-អ្នកអាចបកប្រែភាសាមួយចំនួនដែលកម្មវិធីតេលេក្រាមផ្តល់ឱ្យ។ អ្នកអាចចូលទៅ Setting បន្ទាប់មកបើក​ Show the translate button និងចុចមកក្រោមដើម្បីអាចស្វែងរកថា តើមានភាសាណាខ្លះដែលកម្មវីធីតេលេក្រាមផ្តល់ឱ្យ។

២-ល្បឿនបង្ហាញសារចុងក្រោយលឿនរហ័សជាងមុន

៣-ជួសជុលកំហុសចាស់មួយចំនួន និងកែប្រើមុខងារតូចៗផ្សេងទៀតឱ្យប្រសើរជាងមុន

អត្ថបទ៖ប៉ោក លក្ខិណា
ប្រភព Telegram

LEAVE A REPLY

Please enter your comment!
Please enter your name here