កាលពីថ្ងៃអង្គារ ស្ថាប័នប៉ូលិស Interpol បានរឹបអូសទ្រព្យនិម្មិត មានតម្លៃប្រហែល ១៣០លានដុល្លារ ពីឧក្រឹដ្ឋកម្មហិរញ្ញវត្ថុសាយប័រ និងការលាងលុយ។ ប្រតិបត្តិការប៉ូលិស HAECHI-III កាលពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ បានចាប់ខ្លួនជនល្មើស ៩៧៥នាក់ និងបិទបទល្មើសជាង ១៦០០ករណី។
ជនល្មើសបានជូនព័ត៌មានទៅកាន់ជនរងគ្រោះថាៈ ជនល្មើសបានលួចអត្តសញ្ញាណ និងប្រើអត្តសញ្ញាណទាំងនោះប្រព្រឹត្តបទល្មើសគ្រឿងញៀន។ ក្នុងបំណងបង្ខំឱ្យជនរងគ្រោះផ្ញើប្រាក់ទៅកាន់ពួកគេ។ កាលពីខែមុន ការិយាល័យស៊ើបអង្កេតកណ្តាលឥណ្ឌា (CBI) បានបង្ហាញថាៈ ដើម្បីលុបបំបាត់ការសង្ស័យនេះ ជនរងគ្រោះត្រូវបង្ខំផ្ទេរប្រាក់របស់ពួកគេទៅកាន់គណនីធនាគារ, crypto wattles, gift card codes ឬ voucher codes។
ភ្នាក់ងារប៉ូលិស បានវាយឆ្មក់ និងរឹបអូសបាន ២៥,៨៣ Bitcoin ថែមទាំងប្រាក់ចំនួន ៣៧ពាន់ដុល្លារនៅក្នុងកាបូបឌីជីថលផ្សេងគ្នា។ គណនីធនាគារដែលគួរឱ្យសង្ស័យមួយត្រូវបានបង្កក ប្រាក់ចំនួន ៣៧ពាន់ដុល្លារ។ ប៉ូលិសបានកត់សម្គាល់ថាៈ ជនរងគ្រោះបានផ្ទេរប្រាក់សរុបចំនួន ១៥៩ពាន់ដុល្លារ និងកាបូប cryptocurrency ចំនួន៤ ត្រូវបានរឹបអូស។ សរុបទៅ ធនាគារចំនួន ២៨០០ និងគណនីទ្រព្យនិម្មិតត្រូវបានបិទដំណើរការ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៥ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា