កាលពីថ្ងៃអង្គារ ក្រុមហ៊ុនហ្គូហ្គលបានធ្វើបច្ចុប្បន្នភាពកម្មវិធី ដើម្បីលុបបំបាត់បញ្ហា zero-day នៅក្នុង Chrome web browser។ បញ្ហា CVE-2022-4135 ជាបញ្ហាងាយរងគ្រោះ ដោយសារលំហូរដ៏គំហុកនៅក្នុង GPU component បើយោងតាម Clement Lecigne ក្រុមវិភាគការគំរាមកំហែងនៅហ្គូហ្គល (TAG) ដែលបានរាយការណ៍កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ បញ្ហាលំហូរដ៏គំហុកនោះ អាចក្លាយជាអាវុធសម្រាប់ហេគឃ័រប្រើ ដើម្បីធ្វើឱ្យកម្មវិធីគាំង ឬប្រតិបត្តិការកូដតាមចិត្ត។
ហ្គូហ្គលបានធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ហាតាំងពីដើមឆ្នាំរួមមាន៖ CVE-2022-0609, CVE-2022-1096, CVE-2022-1364, CVE-2022-2294, CVE-2022-2856, CVE-2022-3075 និង CVE-2022-3723។
អ្នកប្រើប្រាស់គួរតែ upgrade ទៅកាន់ជំនាន់ 107.0.5304.121 សម្រាប់ប្រព័ន្ធ masOS និង Linux និង 107.0.5304.121/.122 សម្រាប់វីនដូ ដើម្បីកាត់បន្ថយការគំរាមកំហែង។ រីឯអ្នកប្រើ Chromium-based browser ដូចជាៈ Microsoft Edge, Brave, Opera និង Vivaldi ត្រូវបានផ្តល់យោបល់ឱ្យរង់ចាំនៅពេលក្រោយ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី៥ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា