គណៈកម្មការការពារទិន្នន័យ អៀរឡង់ (DPC) បានពិន័យផ្លេតហ្វម មេតា ជាទឹកប្រាក់ចំនួន ២៦៥ លានអឺរ៉ូ (ឬ ២៧៧ លានដុល្លារ) ពីបទមិនអាចរក្សាសុវត្ថិភាព ទិន្នន័យអតិថិជនហ្វេសប៊ុកជាង ៥០០លាននាក់ ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់ឯកជនភាព។ ការពិន័យនេះ អនុវត្តតាម និយ័តករអឺរ៉ុប កាលពីខែមេសា ឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាលេចទិន្នន័យឯកជនហ្វេសប៊ុក នៅលើអុីនធឺណិត។ ទិន្នន័យទាំងនោះរួមមាន ព័ត៌មានឯកជន អតិថិជន ៥៣៣លាននាក់ លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ទីតាំង អាសយដ្ឋានអុីម៉ែល ស្ថានភាពគ្រួសារ ថ្ងៃបង្កើតគណនី និងព័ត៌មានលម្អិតផ្សេងទៀត។
ក្រុមហ៊ុនមេតា ដឹងថាហេគឃ័របានកេងចំណេញព័ត៌មាន ដែលជាទិន្នន័យចាស់ រួមមានលេខទូរស័ព្ទ។ រឿងនេះនាំឱ្យមាន “Contact Importer” ដើម្បី upload បញ្ជីលេខទូរស័ព្ទ។ ហ្វេសប៊ុកបានលុបមុខងារប្រើលេខទូរស័ព្ទនេះ តាំងពីខែសីហា ឆ្នាំ២០១៩។
អ្នកឃ្លាំមើលអៀរឡង់ មិនត្រឹមតែពិន័យហ្វេសប៊ុនជាប្រាក់ទេ ថែមទាំងបញ្ជាឱ្យក្រុមហ៊ុននេះ ត្រូវតែអនុលោមតាមច្បាប់ការពារទិន្នន័យ E.U។ ដើម្បីដោះស្រាយបញ្ហាការប្រមូលទិន្នន័យដែលគ្មានការអនុញ្ញាត កាលពីឆ្នាំមុន ក្រុមហ៊ុនបានបង្កើតកម្មវិធីផ្តល់រង្វាន់ដល់អ្នកដែលរកឃើញបញ្ហាឆ្លងផ្លេតហ្វម ក៏ដូចជាបញ្ហាបន្សល់ទុកទិន្នន័យនៅលើអនឡាញ។ នេះជាលើកទី៤ នៃការពិន័យក្រុមហ៊ុនមេតា រួមទាំងក្រុមហ៊ុនសម្ព័ន្ធអុីស្តាក្រាម និង WhatsApp។ កាលពីខែ កញ្ញា ឆ្នាំ២០២១ WhatsApp ត្រូវបានពិន័យជាទឹកប្រាក់ ២២៥លានអឺរ៉ូ ពីបទគ្មានតម្លាភាពក្នុងការប្រមូលព័ត៌មាន និងប្រើប្រាស់ទិន្នន័យអតិថិជន។
ក្រោយមក នៅដើមខែមីនា DPC បានផាកពិន័យទឹកប្រាក់ ១៧លានអឺរ៉ូ លើបញ្ហាសុវត្ថិភាព ដែលបណ្តាលឱ្យទិន្នន័យចំនួន ១២ផ្សេងគ្នា ត្រូវបានលេចចេញ នៅចន្លោះខែមិថុនា និងខែឆ្នូ ឆ្នាំ២០១៨ ថែមទាំងបានបង្ហាញព័ត៌មានរបស់អតិថិជនដល់ទៅ ៣០លាននាក់ទៀត។ អុីស្តាក្រាម ក៏ស្រដៀងគ្នានេះដែរ ត្រូវបានផាកពិន័យជាប្រាក់ ៤០៥លានអឺរ៉ូ កាលពីខែកញ្ញា ឆ្នាំ២០២២ ពីបទប្រឆាំងនឹងច្បាប់ការពារទិន្នន័យទូទៅ E.U (GDPR) ដោយសារការចាត់ចែងទិន្នន័យកុមារតាមអុីនធឺណិត មិនត្រឹមត្រូវ៕
ប្រភពព័ត៌មាន៖ ២៩ វិច្ឆិកា ២០២២
ប្រែសម្រួលដោយ៖ កញ្ញា