ក្រុមហ៊ុនផ្ទុកទិន្នន័យឌីជីថលយក្ស Western Digital បង្ហើបប្រាប់ថា “ភាគីទី៣ដែលគ្មានការអនុញ្ញាត” លួចចូលក្នុងប្រព័ន្ធរបស់វានិងទាញយកព័ត៌មានឯកជនអតិថិជនដែលរក្សាទុកនៅលើអនឡាញរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនរៀបរាប់កាលពីសប្តាហ៍មុនថា ព័ត៌មាននេះរួមមានឈ្មោះ, វិក័យប័ត្រ និងអាសយដ្ឋានដឹកជញ្ជូន (shipping), អាសយដ្ឋានអុីម៉ែល និងលេខទូរស័ព្ទរបស់អតិថិជន។ ជាងនេះទៀត ទិន្នន័យ database មានផ្ទុក (នៅក្នុងទម្រង់អុីនគ្រីប) លេខសម្ងាត់ដែលត្រូវ hashed (ការបង្រួមលេខសម្ងាត់) និង salt (ការច្របល់ខ្សែតួអក្សរ) និងការបង្ហាញលេខកាតក្រេឌីត៤ខ្ទង់ចុងក្រោយ (partial credit card numbers)។
បន្ទាប់ពីក្រុមហ៊ុន Western Digital ទម្លាយពី “ឧប្បត្តិហេតុសុវត្ថិភាពណែតវក” កាលពីខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនក៏ប្រើប្រាស់សេវាក្លោដ offline។ កាលពីខែមុន កាសែតអាមេរិក TechCrunch ប្រាប់ថា ហេគឃ័រនៅពីក្រោយហេតុការណ៍នេះរក្សាទិន្នន័យប្រមាណជា 10 terabytes និងជម្រិតទារប្រាក់ពីក្រុមហ៊ុន Western Digital ថែមទៀត។ ខណៈពេលដែលនៅមិនទាន់ស្គាល់មុខជនឧក្រិដ្ឋ ហេគឃ័រ ALPHV (aka BlackCat) លួចយកប្រាក់ទៅចាយ ឬបញ្ចេញឯកសារសំខាន់ៗជាដើម បើយោងតាមការចេញផ្សាយកាលពីដើមខែមេសា ឆ្នាំ២០២៣។
ហេគឃ័របោះចេញ screenshots ជាច្រើននៅលើគេហទំព័រទីផ្សារងងឹត ដែលបង្ហាញពី video calls, អុីម៉ែល និងឯកសារពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងឧប្បតិ្តហេតុរបស់ក្រុមហ៊ុន Western Digital ក្នុងបំណងបង្ហាញពីការបន្តចូលដំណើរការទៅកាន់ប្រព័ន្ធរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបន្ថែមថា ខ្លួនដឹងពីរឿងនេះ ហើយក្រុមហ៊ុនក៏កំពុងតែធ្វើការស៊ើបអង្កេតពីសុពលភាពរបស់ទិន្នន័យនេះ និងគ្រប់គ្រងលើ digital certificate infrastructure របស់ខ្លួន។ ក្រុមហ៊ុនក៏បោះមួយជំហានទៅមុខគឺ store offline ដែលវាសង្ឃឹមថានឹងអាចត្រូវរក្សាទុកឡើងវិញ (restored) នៅពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីដំណើរការសេវាកម្មក្លោដរបស់ខ្លួនកាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣៕