គេហទំព័របណ្តាញសង្គម Twitter កំពុងតែចាប់ផ្តើមដាក់ចេញនូវការគាំទ្រ encrypted direct message (DMs) ជាផ្លូវការនៅលើផ្លេតហ្វមរបស់ខ្លួន។ បើគិតទៅវាមានរយៈពេលជាង ៥ខែមកហើយដែលលោកប្រធានក្រុមហ៊ុន Elon Musk ប្រកាសដាក់ចេញនូវគ្រោងការណ៍នេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក។
ដំណាក់កាលទី១ នៃការចាប់ផ្តើមនឹងលេចចេញនូវការសន្ទនាដាច់ដោយឡែកដែលមាននៅលើសារដោយផ្ទាល់នៅក្នុង inboxes របស់អ្នកប្រើប្រាស់។ ឈែតកូដនីយកម្ម (encrypted chats) ចាប់យករូប icon ចាក់សោរ (lock icon badge) ដើម្បីបែងចែកពួកវា។ បច្ចុប្បន្ននេះ មុខងារជម្រើស (opt-in feature) នៅមានកម្រិតសម្រាប់ផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ ឬភ្ជាប់ទៅកាន់អង្គភាពដែលផ្ទៀងផ្ទាត់។ វាក៏សំខាន់ទាំងភាគីអ្នកផ្ញើ និងទទួលគឺត្រូវតែស្ថិតនៅជំនាន់ចុងក្រោយនៃកម្មវិធី Twitter ដែលដំឡើង ជា Android, iOS និង desktop web។ ចំណុចផ្សេងទៀតគឺដើម្បីផ្ញើនិងទទួលសារកូដនីយកម្ម (encrypted messages) គឺថាអ្នកទទួលត្រូវ follow អ្នកផ្ញើ ដែលធ្លាប់ផ្ញើសារកាលពីមុននោះ ឬទទួល direct message request ពីអ្នកផ្ញើនៅពេលណាមួយ។ ខណៈពេលដែលក្រុមហ៊ុនមិនបង្ហាញលម្អិតពីវិធីសាស្រ្តនោះ វាប្រើការសន្ទនាដែលមានមានសុវត្ថិភាព ដែលក្រុមហ៊ុននិយាយថា វាប្រើ “combination of strong cryptographic schemes” ដើម្បីធ្វើកូដនីយកម្មសារ, លីង និងការឆ្លើយតបរបស់អ្នកប្រើប្រាស់។
ជាងនេះទៀត ក្រុមហ៊ុនសង្កត់ធ្ងន់ថា ឈែតកូដនីយកម្មនៅតែត្រូវធ្វើកូដនីយកម្ម ខណៈដែលរក្សាទុកនៅលើហេដ្ឋារចនាសម្ព័ន្ធរបស់វា និងឌីគ្រីបនៅចុងបញ្ចប់នៃអ្នកទទួល។ ការអនុវត្តត្រូវរំពឹងថានឹងចាប់ផ្តើមនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនបន្ថែមថា ការងារនេះកំពុងតែដំណើរការ ប៉ុន្តែនៅមានការរឹតបន្តឹងមួយចំនួនដូចជា៖
– អ្នកប្រើប្រាស់អាចត្រឹមតែ register លើឧបរណ៍ច្រើនបំផុត១០ ដើម្បីផ្ញើនិងទទួលសារកូដនីយកម្ម
– ឧបករណ៍ថ្មី (ដែលជាទីតាំងដំឡើងកម្មវិធី Twitter) មិនអាច join នៅក្នុងការសន្ទនាកូដនីយកម្មដែលកំពុងតែមាននោះទេ
– ការ log out ពីកម្មវិធី Twitter នឹង call ទៅកាន់គ្រប់សាររួមទាំង encrypted DMs ដែលលុបចេញពីឧបករណ៍ដែលកំពុងតែប្រើ (current device) ផងដែរ។
ក្រុមហ៊ុនក៏ថ្លែងថា ការរចនាបច្ចុប្បន្ននេះមិនផ្តល់នូវការការពារប្រឆាំងនឹងការវាយប្រហារតាមផ្លូវនោះទេ (man-in-the-middle attacks) និងវាមិនធានាពីការសម្ងាត់ទៅមុខ (forward secrecy) ដែលវិធានការសន្តិសុខធានាថា session key ដែលសម្របសម្រួលនោះនឹងមិនប៉ះពាល់ដល់ទិន្នន័យដែលចែកចាយនៅក្នុង sessions ផ្សេងនោះ។ ក្រុមហ៊ុន Twitter លើកឡើងថា ប្រសិន private key នៃឧបករណ៍ដែលចុះឈ្មោះត្រូវសម្របសម្រួលនោះ ហេគឃ័រនឹងអាចឌីគ្រីបសារកូដនីយកម្មទាំងអស់ដែលត្រូវផ្ញើនិងទទួលដោយឧបករណ៍នោះ៕