ក្រុមហ៊ុនMicrosoft: ក្រុមហេគឃ័រមានគោលដៅវាយប្រហារទៅលើ Azure cloud VMs តាមរយៈការបែកធ្លាយ SQL servers

0

ក្រុមហេគឃ័រនាពេលថ្មីៗនេះកំពុងតែព្យាយាមក្នុងការវាយប្រហារទៅលើ cloud តាមរយៈចន្លោះប្រហោងនៅលើ  Microsoft SQL Servers ទៅកាន់ SQL injection ។ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពរបស់ក្រុមហ៊ុន Microsoft រាយការណ៍ថា បច្ចេកវិទ្យានេះក៏ធ្លាប់បានវាយប្រហារកាលពីពេលមុននេះទៅលើសេវាកម្មជាច្រើនទៀតដូចជា VMs និង  Kubernetes clusters ។

ការវាយប្រហារទៅលើក្រុមហ៊ុន Microsoft នេះគឺចាប់ផ្តើមជាមួយនឹងចន្លោះប្រហោង SQL injection vulnerability នៅក្នុងកម្មវិធីនេះ។ វាអនុញ្ញាតអោយអ្នកវាយប្រហារអាចចូលទៅកាន់ SQL Server ដែលបង្ហោះនៅលើ  Azure Virtual Machine ហើយវាអាចប្រតិបត្តិទៅលើពាក្យបញ្ជា  SQL commands បាន។

វាមានទិន្នន័យនៅលើ databases, table names, schemas, database versions, network configuration និង read/write/delete permissions ។ អ្នកវាយប្រហារនេះក៏អាចដំនើរការនូវ  ‘xp_cmdshell’ command ដើម្បីដំណើរការនូវ operating system (OS) commands តាមរយៈ SQL ។

Complete attack chain

ក្រុមហ៊ុន Microsoft និយាយថា អ្នកវាយប្រហារនេះបានបរាជ័យក្នុងការប្រើប្រាស់នូវបច្ចេកទេសនេះ ប៉ុន្តែអ្នកវាយប្រហារក៏បានលុបទៅលើ downloaded scripts និង wiped temporary database modifications ដើម្បីលុបនូវការបន្សល់ដាននៅក្នុងការវាយប្រហារនេះផងដែរ។ ក្រុមហ៊ុន Microsoft ណែនាំអោយប្រើប្រាស់នូវ  Defender for Cloud និងDefender for Endpoint ដើម្បីចាប់ទៅលើ SQL injections និងសកម្មភាព SQLCMD គួរអោយសង្ស័យថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here