ជនដៃដល់នៅពីក្រោយមេរោគចាប់ជម្រិតត្រូវបានចាប់ខ្លួននៅប្រទេសអ៊ុយក្រែន

0

ប្រតិបត្តិការអនុវត្តច្បាប់បានចាប់ខ្លួនជនដៃដល់នៅក្នុងប្រទេសអ៊ុយក្រែនពីបទគ្រោងការណ៍ប្រើប្រាស់មេរោគចាប់ជម្រិត Ransomware ជាច្រើនប្រភេទ។ភ្នាក់ងារអនុវត្តច្បាប់ Europol បានថ្លែងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ មាន Properties ចំនួន៣០ ត្រូវបានរកឃើញនៅក្នុងតំបន់ Kyiv, Cherkasy, Rivne,និង Vinnytsia ដែលបណ្តាលឱ្យមានការចាប់ខ្លួនមេដឹកនាំអាយុ ៣២ឆ្នាំ។ អ្នកផ្សំគំនិតចំនួន ៤រូបផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។

រឿងនេះបានកើតឡើង បន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យចំនួន ១២រូបនៅក្នុងប្រតិបត្តិការដូចគ្នានេះដែរកាលពី២ឆ្នាំមុន។ ពួកគេបានប្រើប្រាស់គ្រួសារមេរោគ LockerGoga, MegaCortex និង Dharma។ ជនសង្ស័យត្រូវបានគេមើលឃើញថា បានវាយប្រហារលើជនរងគ្រោះប្រមាណជា ១,៨០០រូបនៅទូទាំង ៧១ប្រទេសតាំងពីឆ្នាំ២០១៩។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទដាក់ពង្រាយ Now-Defunct Hive Ransomware ដើម្បីវាយប្រហារលើថ្នាក់ដឹកនាំធំៗនៅក្នុងអង្គការ (High-Profile Organizations)។ អ្នកផ្សំគំនិតត្រូវបានគេជឿជាក់ថា បានច្រៀតចូលទៅក្នុងបណ្តាញ IT ដោយប្រើការវាយប្រហារ Brute-Force, SQL Injections និងផ្ញើសារបែប Phishing ដែលមានភ្ជាប់ (Attachment) ឯកសារអាក្រក់ដើម្បីលួចឈ្មោះអ្នកប្រើប្រាស់ និងលេខសម្ងាត់។

ចំពោះការ Compromise ដែលជោគជ័យ ហេគឃ័រអាចលួចចូលទៅក្នុងបណ្តាញ Networks ខណៈពេលដែលទម្លាក់មេរោគ Malware បន្ថែម និង Tools មួយចំនួនក្រោយការកេងចំណេញដូចជា TrickBot, Cobalt Strike និង PowerShell Empire ដើម្បីទម្លាក់ឯកសារទៅជាប្រភេទអ៊ីនគ្រីបដែលមានបង្កប់មេរោគ។ សមាជិកផ្សេងរបស់ក្រុមឧក្រឹដ្ឋកម្មសាយប័រត្រូវបានសង្ស័យថា ទទួលខុសត្រូវលើការលាងលុយកខ្វក់។ ភ្នាក់ងារ Europol បានថ្លែងថា ការស៊ើបអង្កេតដែលធ្វើឡើងដោយអាជ្ញាធរប្រទេសបារាំង អាឡឺម៉ង់ Netherlands, Norway, Switzerland, អ៊ុយក្រែន និងអាមេរិក បានរកឃើញថា ហេគឃ័របានអ៊ីនគ្រីបបានជាង ២៥០ Servers របស់សហគ្រាសធំៗ និងបណ្តាលឱ្យខាតបង់ប្រាក់រាប់រយលានអឺរ៉ូ។

ទីភ្នាក់ងារ Europol និង Eurojust បានប្រកាសពីការបង្ក្រាបក្រុមក្លែងបន្លំសំឡេងដែលធ្វើឡើងដោយប៉ូលិស Czech និងអ៊ុយក្រែន ដែលត្រូវបានជឿជាក់ថា ហេគឃ័របានរកប្រាក់ខុសច្បាប់រាប់រយលានដោយការបញ្ឆោតជនរងគ្រោះឱ្យផ្ទេរប្រាក់ពីគណនីធនាគារដែលត្រូវបាន “Compromised” ទៅគណនីធនាគារដែលមានសុវត្ថិភាព “Safe” ក្រោមការគ្រប់គ្រងរបស់ហេគឃ័រ។ ទីភ្នាក់ងារ Europol បានបង្ហាញថាអាជ្ញាធរច្បាប់ និងយុត្តិធម៌មកពីប្រទេសចំនួន៧ បានចុះបង្ក្រាបរចនាសម្ព័ន្ធដែលពាក់ព័ន្ធនឹងក្រុមចាប់ជម្រិត Locker Ransomware និងចាប់ខ្លួនជនល្មើសតាមគោលដៅសំខាន់ៗ នៅក្នុងប្រទេសបារាំង៕

https://thehackernews.com/2023/11/key-cybercriminals-behind-notorious.html

ប្រភពព័ត៌មាន៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣

ប្រែសម្រួលដោយ៖ កញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here