ក្រុមហ៊ុនធានារ៉ាប់រង FNF បានព្រមានពីហេគឃ័រលួចទិន្នន័យអតិថិជនប្រមាណ ១.៣លាននាក់

0

ក្រុមហ៊ុនធានារ៉ាប់រង និងសេវាដោះស្រាយផ្នែកអចលនទ្រព្យ និងកម្ចី Fidelity National Financial (FNF) បានបញ្ជាក់ថា ហេគឃ័របានលួចទិន្នន័យអតិថិជនរបស់ខ្លួនប្រមាណជា ១,៣លាន នៅក្នុងការវាយប្រហារសាយប័រកាលពីខែវិច្ឆិកាកន្លងមក ជាហេតុបណ្តាលឱ្យក្រុមហ៊ុនត្រូវបិទអនឡាញ (Offline) អស់រយៈពេលមួយសប្តាហ៍។

កាលពីថ្ងៃអង្គារ FNF បានថ្លែងនៅក្នុងឯកសារមួយជាមួយនឹងនិយតករថា យើងបានកំណត់ថា Unauthorized Third-Party បានលួចចូលដំណើរការប្រព័ន្ធ FNF ដាក់ពង្រាយមេរោគ និងច្រោះយកទិន្នន័យជាក់លាក់។ ក្រុមហ៊ុនបានបន្តថា ក្រុមហ៊ុនបានដឹងពីអតិថិជនដែលរងផលប៉ះពាល់ ហើយមេធាវីរដ្ឋអាចចាត់វិធានការបាន រួមទាំងនិយតករ ហើយទំហំខូចខាតប្រមាណជា ១,៣លាននាក់។ នៅក្នុងឯកសារមិនបានបញ្ជាក់ពីទិន្នន័យរបស់អតិថិជនជាក់លាក់ត្រូវបានលួចនោះទេ ប៉ុន្តែក្រុមហ៊ុនបានថ្លែងថា FNF កំពុងតែត្រួតពិនិត្យឥណទាន និងសេវាលួចអត្តសញ្ញាណរបស់អតិថិជន ថាតើព័ត៌មានអតិថិជននោះគឺជាព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានសម្ងាត់។ FNF បានបន្ថែមថា មានការវាយប្រហារសាយប័រកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់មកត្រូវបានដាច់អ៊ីនធឺណិតអស់រយៈពេលមួយសប្តាហ៍ និងបណ្តាលឱ្យគាំងដំណើរការក្រុមហ៊ុនទាំងអស់ ព្រមទាំងប្រតិបត្តិការជាច្រើនរបស់ក្រុមហ៊ុនទៀត។ អតិថិជនមិនអាចបង់រំលោះប្រាក់របស់ពួកគេបានទេ។ សាខារបស់ក្រុមហ៊ុន FNF បានពណ៌នាពីឧប្បត្តិហេតុថាជា មហន្តរាយនៅក្នុងសារស្វ័យប្រវត្តិរបស់អតិថិជន។

ក្រុមមេរោគចាប់ជម្រិត (Ransomware) ត្រូវបានគេស្គាល់ថាជា ALPHV ឬ (BlackCat) បានថ្លែងថា ក្រុមនេះបានទទួលខុសត្រូវចំពោះការវាយប្រហារសាយប័រលើ FNF នៅក្នុងការបង្ហោះនៅលើគេហទំព័រខុសច្បាប់របស់ខ្លួន ដែលវាប្រើសម្រាប់ជម្រិតជនរងគ្រោះឱ្យបង់ប្រាក់ឱ្យពួកហេគឃ័រដើម្បីលុបទិន្នន័យ។ ALPHV បានដក FNF ចេញពីគេហទំព័ររបស់ខ្លួន។ ក្រុមមេរោគចាប់ជម្រិតពេលខ្លះបានលុបព័ត៌មានជនរងគ្រោះចេញ នៅពេលពួកគេបង់ប្រាក់ថ្លៃលោះ។ FNF គឺជាជនរងគ្រោះនៃការវាយប្រហារសាយប័រប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលជាក្រុមហ៊ុនមួយផ្តោតលើឧស្សាហកម្មកម្ចីទិញផ្ទះ ឬកម្ចីផ្សេងៗរួមទាំង LoanDepot និង Mr.Cooper ផងដែរ៕

https://techcrunch.com/2024/01/09/fidelity-national-financial-data-breach/

ប្រភពព័ត៌មាន៖ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here