ព័ត៌មានឯកជនភាព ១៦,៦លាននាក់ របស់អតិថិជនក្រុមហ៊ុន LoanDepot ត្រូវបានលួច

0

អតិថិជន LoanDepot ប្រមាណជា ១៦,៦លាននាក់ត្រូវបានគេលួច “ព័ត៌មានសម្ងាត់ផ្ទាល់ខ្លួន” នៅក្នុងការវាយប្រហារសាយប័រកាលពីដើមខែមករានេះ បើយោងតាមក្រុមហ៊ុនផ្តល់ប្រាក់កម្ចី និងកម្ចីទិញផ្ទះ LoanDepot បានរៀបរាប់អំពីឧប្បត្តិហេតុនៃការវាយប្រហារនេះ។

កាលពីថ្ងៃចន្ទ ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីបានថ្លែងនៅក្នុងពាក្យបណ្តឹងនិយ័តករសហព័ន្ធ (Federal Regulators) ថា ក្រុមហ៊ុនបានកត់សម្គាល់ឃើញពីអតិថិជនដែលរងផលប៉ះពាល់បណ្តាលមកពីឧប្បត្តិហេតុលេចធ្លាយនេះ។ ក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតពីប្រភេទទិន្នន័យផ្ទាល់ខ្លួន និងសម្ងាត់ដែលត្រូវបានលួចនោះទេ។ នៅពេលស្នើសុំជួបក្រុមហ៊ុនតាមរយៈអ៊ីម៉ែល អ្នកនាំពាក្យក្រុមហ៊ុន LoadDepot បានបដិសេធមិនជួបសម្ភាសន៍ជាមួយក្រុមហ៊ុនសារព័ត៌មានអនឡាញ TechCrunch អំពីទិន្នន័យជាក់លាក់របស់អតិថិជនដែលត្រូវបានលួចនោះដែរ។

ខណៈពេលដែលក្រុមហ៊ុន LoanDepot បានថ្លែងនៅក្នុងគេហទំព័រឧប្បត្តិហេតុសាយប័រថា ក្រុមហ៊ុនបាននាំយកផត (Portals) អតិថិជនមួយចំនួនត្រលប់ចូលអនឡាញវិញ ហើយមានសេវាអនឡាញជាច្រើននៅមិនអាចដំណើរការបានទេនៅក្នុងសប្តាហ៍ទី២ នេះ។ នាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងនៅក្នុងពាក្យបណ្តឹងថា ក្រុមហ៊ុនកំពុងតែខិតខំប្រឹងប្រែងចាត់វិធានធ្វើយ៉ាងណាឱ្យប្រព័ន្ធរបស់ក្រុមហ៊ុនត្រលប់មកដំណើរការប្រក្រតីឡើងវិញនៅលើអនឡាញ និងរក្សាបាននូវប្រតិបត្តិការអាជីវកម្មដូចដើមវិញ។

អតិថិជនបានថ្លែងថា ពួកគេមិនអាចបង់ប្រាក់ ឬដំណើរការគណនីអនឡាញបានទេ តាំងពីឧប្បត្តិហេតុកើតឡើងកាលពីថ្ងៃទី០៨ ខែមករា មកនោះ។ ក្រុមហ៊ុនក៏បានបន្តថា ក្រុមហ៊ុន មិនទាន់បានកំណត់ពីផលប៉ះពាល់ ឬទំហំនៃការខូចខាតគិតជាទឹកប្រាក់នៃឧប្បត្តិហេតុនេះនៅឡើយទេ៕

https://techcrunch.com/2024/01/22/loandepot-millions-sensitive-personal-data-ransomware/?guccounter=1

ប្រភពព័ត៌មាន៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here