ប្រព័ន្ធហិរញ្ញវត្ថុអាមេរិកធំបំផុត JPMorgan ប្រឈមនឹងការហេគដល់ទៅ ៤៥ពាន់លានដងក្នុងមួយថ្ងៃ

0

លោកស្រីនាយកប្រតិបត្តិផ្នែកអចលទ្រព្យ និងទ្រព្យសម្បត្តិនៃក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ JPMorgan នៅទីក្រុង Davos នៃប្រទេសញូហ្សេឡែន បានលើកឡើងថា ក្រុមហ៊ុន JPMorgan Chase & Co. (NYSE:JPM) បានចំណាយប្រាក់ ១៥ពាន់លានក្នុងមួយឆ្នាំៗលើវិស័យបច្ចេកវិទ្យា និងបុគ្គលិកបច្ចេកទេស ៦២,០០០នាក់ ហើយភាគច្រើនផ្តោតទៅលើតែសន្តិសុខសាយប័រតែមួយគត់។ ជាងនេះ ក៏មិនរំពឹងថាតួលេខនេះនឹងធ្លាក់ចុះនាពេលឆាប់ៗនេះដែរ។ មានជនខិលខូចជាច្រើនកំពុងតែព្យាយាមហេគចូលក្រុមហ៊ុន JPMorgan Chase ៤៥ពាន់ដង ក្នុងមួយថ្ងៃៗ។ កាន់តែអាក្រក់ជាងនេះទៅទៀត កាលពីឆ្នាំមុន តួលេខនៃការហេគចូលមានចំនួនដល់ទៅទ្វេដងបើធៀបនឹងឆ្នាំនេះ និងធ្វើឱ្យការវាយប្រហារកាន់តែមានភាពស្មុគស្មាញឡើង។

លោកនាយក JPMorgan មានបំណងចង្អុលបង្ហាញថា ក្រុមហ៊ុនមាន Balance Sheet ដ៏រឹងមាំ។ គោលដៅនេះមិនបានគិតពីលក្ខខណ្ឌសេដ្ឋកិច្ច (Economic) ទេ ក្រុមហ៊ុន JPMorgan ត្រូវបានត្រៀមខ្លួនរួចជាស្រេច ដូច្នេះនៅពេលមានបញ្ហាអ្វីកើតឡើង ក្រុមហ៊ុននៅតែអាចបម្រើសេវាជូនអតិថិជនបានធម្មតា។ វាមិនត្រឹមតែប៉ះពាល់ដល់លក្ខខណ្ឌសេដ្ឋកិច្ចប៉ុណ្ណោះទេ។ កាលពីឆ្នាំ២០១៩ លោកបានរៀបរាប់ថា ការគំរាមកំហែងផ្នែកសាយប័របានក្លាយជាការគំរាមកំហែងមួយដ៏ធំបំផុតចំពោះប្រព័ន្ធហិរញ្ញវត្ថុអាមេរិក។ ហេតុការណ៍នេះជំរុញឱ្យធនាគារបង្កើនវិស្វករជំនាញ (Engineers) ជាច្រើននាក់ ច្រើនជាងក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google ឬ Amazon.com Inc ទៅទៀត។ ក្រុមហ៊ុន JPMorgan មិនត្រឹមតែជាធនាគារទេ វាក៏ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដ៏ធំបំផុតនៅលើសកលលោកផងដែរ។

ក្រុមហ៊ុន JPMorgan បង្ហាញថា ហេគឃ័រព្យាយាមលួចចូលប្រព័ន្ធក្រុមហ៊ុន ៤៥ពាន់លានដងក្នុងមួយថ្ងៃ ដោយលោកស្រីប្រធាន Erdoes បានលើកឡើងថា លោកស្រីសំដៅលើសកម្មភាពតាមដានត្រូវបានប្រមូល (Observed Activity Collected) ចេញពី Technology Assets របស់ក្រុមហ៊ុនលោកស្រី តើសកម្មភាពទាំងនោះជាការហេគ ឬក៏មិនមែនទេ? អ្វីទាំងអស់នេះវាត្រូវការត្រឹមតែហេគឃ័រជោគជ័យតែម្នាក់ប៉ុណ្ណោះ ដើម្បីគំរាមកំហែងដល់ក្រុមហ៊ុនទាំងមូល។ ក្រុមហ៊ុន JPMorgan ដឹងពីរឿងនេះ ដោយសារខ្លួនគឺជាជនរងគ្រោះម្នាក់ក្នុងចំណោមការបំពានទិន្នន័យដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្ត។

ការវាយប្រហារសាយប័រកាលពីឆ្នាំ២០១៤ ទិន្នន័យត្រូវបានកែសម្រួលដើម្បីគ្រប់គ្រងចេញពី ៧៦លានបុគ្គល (Households) និង ៧លានអាជីវកម្មខ្នាតតូច (Small Businesses) ហើយត្រូវបានក្រុមហ៊ុន JPMorgan រកឃើញកាលពីចុងខែកក្កដា ឆ្នាំ២០១៤ មុននឹងទិន្នន័យទាំងនោះត្រូវបានបង្ហាញនៅខែកញ្ញា។ វាក៏ជាការដាស់តឿនទាន់ពេលវេលាផងដែរ។

ហេតុអ្វីបានជាពេលថ្មីៗនេះ សកម្មភាពវាយប្រហារសាយប័របានកើនឡើងដ៏សន្ធឹកសន្ធាប់បែបនេះ? អ្នកជំនាញបានបង្ហាញថាមានកត្តាចំនួនពីរ៖ គឺការកើនឡើងនៃការវាយប្រហារចេញពីប្រទេសរុស្ស៊ីតាំងពីមានសង្គ្រាមជាមួយអ៊ុយក្រែន និងការប្រើបច្ចេកទេស AI ដើម្បីជួយហេគឃ័រឱ្យសរសេរមេរោគកាន់តែស្មុគស្មាញ។ ខណៈដែល ChatGPT ត្រូវបានបង្កើតឡើងដោយមានការការពារ ហេគឃ័រក៏ឆ្លៀតឱកាសលក់នៅលើទីផ្សារងងឹតដោយគ្មានការការពារ ហើយក៏កាន់តែងាយស្រួលមិនចាំបាច់សរសេរកូដ។ វាមិនប្រាកដពីទំហំទឹកប្រាក់ដែលនឹងត្រូវចំណាយត្រូវបង្កើនឡើងនៅឆ្នាំក្រោយៗសម្រាប់វិស័យធនាគារ ដើម្បីការពារទិន្នន័យសំខាន់ៗរបស់ក្រុមហ៊ុនពីការវាយប្រហារនោះទេ ប៉ុន្តែការចំណាយមិនត្រឹមតែលើការជួលអ្នកជំនាញប៉ុណ្ណោះទេ (Talented Engineers) នៅមានការចំណាយលើធនារ៉ាប់រ៉ងសាយប័រ (Cyber Insurance) ក៏កើនឡើងដែរ ដោយសារតែក្រុមហ៊ុនធានារ៉ាប់រ៉ងបានដំឡើងតម្លៃហានិភ័យនៅប៉ុន្មានឆ្នាំថ្មីៗនេះ។ បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីឆ្នាំ២០២១ តម្លៃធានារ៉ាប់រ៉ងសាយប័រកើនឡើង ២៥,៥ភាគរយ និងឆ្នាំ២០២២ តម្លៃកើនឡើងទ្វេដងនៅត្រីមាសទី១ និងកើនឡើង ៧៩ភាគរយនៅត្រីមាសទី២។

ខណៈដែលធនាគារធំៗអាចប្រឈមនឹងការគំរាមកំហែង ស្ថាប័នហិរញ្ញវត្ថុគួរតែពិចារណាពីហានិភ័យ និងចាត់វិធានការសន្តិសុខឱ្យទាន់ពេលវេលា។ ក្រុមហ៊ុនធំៗប្រឈមនឹងការចំណាយច្រើនដើម្បីបញ្ឈប់ និងធានាសុវត្ថិភាពចំពោះការវាយប្រហារសាយប័រ ប៉ុន្តែប្រសិនបើក្រុមហ៊ុនទាំងនោះអាចការពារខ្លួនមិនឱ្យមានការគំរាមកំហែងបាននោះ ទំហំទឹកប្រាក់នៃការចំណាយនោះពិតជាមិនច្រើនពេកទេ។ ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅលើសកលលោក ការប្រឈមនឹងការគំរាមកំហែងអាចក្លាយជាប្រយោជន៍សម្រាប់ក្រុមហ៊ុន JPMorgan ក្នុងការប្រគួតប្រជែង៕

https://finance.yahoo.com/news/jpmorgan-faces-45-billion-hacking-163909860.html?guccounter=1

ប្រភពព័ត៌មាន៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

LEAVE A REPLY

Please enter your comment!
Please enter your name here