អាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្លូវ NYS Thruway បានព្រមានពីការឆបោកថ្មី

0

ទីក្រុង ALBANY នៃរដ្ឋ New York (គេហទំព័រ NEWS10)៖ យោងតាមអាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្លូវបង់ប្រាក់ NYS Thruway Authority បានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងរដ្ឋ New York បានរាយការណ៍ថា បានទទួលសារឆបោក (Phishing Messages) ពីជនបោកប្រាស់ (Scammers) ដែលបន្លំជាអ្នកគ្រប់គ្រងប្រព័ន្ធផ្លូវបង់ប្រាក់ Tolls by Mail NY។

នៅក្នុងសារបានថ្លែងថា អ្នកទទួលសារដឹងពីសមតុល្យ (Balance) ដែលមិនទាន់បានបង់ប្រាក់ និងណែនាំឱ្យពួកគេចុចលើតំណភ្ជាប់ចេញពីគេហទំព័រ nytollservices.com។

អាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្លូវ NYS Thruway Authority បានបញ្ចុះបញ្ចូលឱ្យអ្នកទទួលសារ លុបសារនោះចេញជាបន្ទាន់។ អ្នកស្រុករដ្ឋ New York ក៏ត្រូវបានរំលឹកដែរថា Tolls by Mail NY នឹងមិនសួរព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here