ប៉ូលីសជប៉ុនបានដាក់ចេញឱ្យប្រើប្រាស់នូវកាតបង់ប្រាក់ក្លែងក្លាយ (Fake Payment Cards) នៅតាមផ្សារទំនើប (Convenience Stores) ដើម្បីការពារជនរងគ្រោះដែលមានវ័យចំណាស់ ក្នុងការគេចពីការឆបោកដោយបច្ចេកវិទ្យា (Scams ឬក៏ Unpaid Money Fraud)។
នៅលើកាតមានសរសេរពាក្យថា កាតទូរទាត់ប្រាក់ដែលគ្មានមេរោគ (Virus Trojan Horse Removal Payment Card) និងកាតទូទាត់ថ្លៃសេវាយឺតយ៉ាវ ដែលមិនទាន់បានបង់ (Unpaid Bill Late Fee Payment Card) ត្រូវបានបង្កើតឡើងដោយប៉ូលិស Echizen នៅក្នុងខេត្ត Fukui ប្រទេសជប៉ុន ជាយន្តការជូនដំណឹង និងជាការដាស់តឿន (Alert)។ គោលបំណងនេះធ្វើឡើង ដើម្បីដាស់តឿនដល់ជនរងគ្រោះដែលមានវ័យចំណាស់ (Elder Victims) និងកំពុងតែស្វែងរកកាតបង់ប្រាក់ (Payment Cards) តាមការណែនាំរបស់ជនឆបោក។
គួររំលឹកផងដែរថា ខេត្ត Fukui ទទួលរងការវាយប្រហារផ្នែកហិរញ្ញវត្ថុប្រមាណជា ៧,៥លានដុល្លារកាលពីឆ្នាំមុន បើយោងតាមការឆបោកក្នុងរូបភាពផ្សេងៗតាមប្រព័ន្ធអនឡាញ។ កាលពីខែមករា ឆ្នាំ២០២៤ មានពាក្យបណ្តឹងចំនួន ១៤ ពាក់ព័ន្ធនឹងករណីឆបោកផ្នែកវិនិយោគ និងបណ្តាលឱ្យខាតបង់ប្រាក់អស់ ៧០០ពាន់ដុល្លារ។
ដោយការជំនួសកាតក្លែងក្លាយ (Dummy Cards) នៅក្នុងវិស័យហិរញ្ញវត្ថុអេឡិចត្រូនិករបស់ហាងលក់ទំនិញក្នុងតំបន់ចំនួន៣៤ ប៉ូលីស Echizen បានកំពុងតែធ្វើតេស្តវិធីសាស្រ្តថ្មី ដើម្បីការពារការឆបោក (Tech Support Scams)។ បុគ្គលិកនៅក្នុងហាងលក់ទំនិញបានរៀបរាប់លម្អិតពីគោលបំណងរបស់កាត Dummy នៅពេលដែលអតិថិជនចង់ទិញកាត Dummy ពួកគេបានពន្យល់ទៅកាន់អតិថិជនដែលត្រូវបានកា្លយជាគោលដៅរបស់ជនខិលខូច។ នាយកដ្ឋានប៉ូលីសផ្តល់រង្វាន់ដល់បុគ្គលិកដែលជួយក្នុងកម្មវិធីនេះ ការអនុវត្តច្បាប់ក៏អាចកំណត់សម្គាល់ជនរងគ្រោះ និងស៊ើបអង្កេតបន្ថែមទៀតលើករណីឆបោក។ ប្រព័ន្ធផ្សព្វផ្សាយ Fukuishimbun នៅក្នុងតំបន់ បានរាយការណ៍ថា តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ គំនិតនេះបានជួយដល់ជនរងគ្រោះចាស់ជរាចំនួន ២រូប រួចមកហើយ ដែលត្រូវបានឆបោកឱ្យជឿថា កុំព្យូទ័ររបស់ពួកគាត់ឆ្លងមេរោគ ហើយត្រូវបានបញ្ឆោតឱ្យបង់ថ្លៃសម្អាតប្រព័ន្ធ។
យោងតាមសារបានឱ្យដឹងថា ជនរងគ្រោះទំនងជាចង់ប្រើប្រាស់កាត Dummy និងជឿជាក់ថា កាតនេះគឺជាប្រភេទ Prepaid Cards ដែលអាចជួយពួកគេដោះស្រាយបញ្ហានៃការឆបោក។ បុគ្គលិកនៅក្នុងហាងលក់ទំនិញមួយកន្លែងឈ្មោះ Yayoi Tanaka បានជួយជនរងគ្រោះម្នាក់នៅក្នុងចំណោមជនរងគ្រោះ ២នាក់ពីការឆបោក និងបានប្រាប់ថាកាត Dummy មានភាពងាយស្រួលក្នុងការពន្យល់ទៅដល់អ្នកទិញ ដែលត្រូវបានឆបោកទាំងនោះ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤