មួយទសវត្សហើយលោក Park Hyeon-Su រស់នៅផ្ទះល្វែងតូចចាស់ ធ្វើការពីរវេន និងសន្សំប្រាក់កាក់សេនសម្រាប់ទិញផ្ទះស្អាត។ ក្រោយមកអ្នកឆបោកផ្នែកអចលទ្រព្យបានបោកប្រាស់ប្រាក់ជនរងគ្រោះអស់។ទីផ្សារផ្ទះជួលរបស់ប្រទេសកូរ៉េខាងត្បូងមានប្រព័ន្ធពិសេសមួយដែលគេស្គាល់ថា “Jeonse” ដែលក្នុងនោះអ្នកជួលត្រូវបង់ប្រាក់បញ្ញើយ៉ាងច្រើន (ពេលខ្លះមានរហូតដល់រាប់រយពាន់ដុល្លារ) បន្ទាប់មកទទួលបានការស្នាក់នៅដោយឥតគិតថ្លៃរយៈពេល ១ឆ្នាំ មុននឹងទទួលបានលុយត្រលប់មកវិញនៅពេលពួកគេរើចេញ។
គំនិតនេះកើតចេញពីម្ចាស់ផ្ទះមានបំណងប្រើប្រាក់គ្មានការប្រាក់ (Interest-Free Cash) សម្រាប់ទ្រឹស្តីដែលគ្មានភស្តុតាងច្បាស់លាស់ និងអ្នកជួលទទួលបានផ្ទះនោះដោយឥតគិតថ្លៃដោយប្រើទ្រព្យសម្បត្តិនោះជាវត្ថុបញ្ចាំ។ ប៉ុន្តែឥឡូវនេះប្រព័ន្ធនេះគឺសម្បូរទៅដោយការក្លែងបន្លំ (ទិន្នន័យរបស់ប៉ូលីសបានបង្ហាញថាច្រើនជាងមួយពាន់លានដុល្លារត្រូវបានបាត់បង់ក្នុងករណីបោកប្រាស់ Joense ជារៀងរាល់ឆ្នាំ)។ នៅពេលដែលប្រព័ន្ធ (System) ទទួលបានការពេញនិយមរហូតដល់ 2/3 នៃទីផ្សារជួលកាលពីទសវត្សទី៩០ ប៉ុន្តែក្រោយមកក៏មានការធ្លាក់ចុះបន្ទាប់ពីមានការយល់ដឹងទាក់ទងនឹងហានិភ័យ។
ជនរងគ្រោះ Park បានប្រាប់សារព័ត៌មាន AFP ថាគាត់តែងតែធ្វើការពីម៉ោង ៩ព្រឹកដល់ពាក់កណ្តាលយប់ជាអ្នកដឹកជញ្ជូនដើម្បីសន្សំប្រាក់ឱ្យបាន ៧៣,០០០ដុល្លារ។ ប៉ុន្តែបន្ទាប់ពីគាត់បង់ប្រាក់កក់ និងរើចូលទៅរស់នៅ ស្រាប់តែម្ចាស់ផ្ទះនោះ បានប្រាប់ថាខ្លួនគ្មានសិទ្ធិក្នុងការជួលអចលទ្រព្យនោះទេ ហើយក៏បានបាត់ខ្លួនទៅ រីឯជនរងគ្រោះ Park ត្រូវបានបណ្តេញចេញដោយគ្មានមធ្យោបាយ ដើម្បីយកប្រាក់មកវិញឡើយ។
នេះគ្រាន់តែជាករណីមួយនៅក្នុងចំណោមជាច្រើនករណីផ្សេងទៀត ជនរងគ្រោះបានប្រាប់ AFP ថា កម្លាំងដែលគាត់បានចំណាយនៅក្នុងវ័យ២០ និង៣០ឆ្នាំមកនេះត្រូវបានលួច ហើយខណៈពេលដែលផ្លូវច្បាប់កំពុងតែអនុវត្ត គាត់ទំនងជាមិនទទួលបានប្រាក់សំណងមកវិញទេ។ ជនរងគ្រោះ Park អាយុ ៣៧ឆ្នាំ ប្រើប្រាស់ឈ្មោះក្លែងក្លាយនៅក្នុងផែនការ Jeonse ដើម្បីការពារឯកជនភាពរបស់ខ្លួនបានរៀបរាប់ថា សុបិន្តរបស់ខ្លួនដែលចង់មានផ្ទះផ្ទាល់ខ្លួនត្រូវបានរលាយបាត់ ហើយជនរងគ្រោះក៏បានបោះបង់ចោលនូវការណាត់ជួបជាមួយដៃគូស្នេហា និងមិនចង់រៀបការ ឬមានកូនទៀតនោះទេ។
ទិន្នន័យផ្លូវការបានបង្ហាញថាយ៉ាងហោចណាស់យុវវ័យចំនួន ១៧ពាន់នាក់ ជារងគ្រោះដូចជាលោក Park (ប្រមាណជា ៧០% នៃជនរងគ្រោះមានវ័យចាប់ពី ២០ឆ្នាំទៅ ៣០ឆ្នាំ) ត្រូវបានចាញ់បោកកល់ល្បិច Jeonse នៅប៉ុន្មានឆ្នាំថ្មីៗនេះ។ សកម្មជនថ្លែងថា អាជ្ញាធរមិនបានជួយជនរងគ្រោះ ឬដាក់ទណ្ឌកម្មលើឧក្រឹដ្ឋជន ដែលតែងតែព្យាយាមលាក់បាំង និងលួចលាក់ប្រាក់ឆបោកទាំងនោះទុកសោះ។ ករណីមានទោសស្តីពីការឆបោកនៅកូរ៉េខាងត្បូងត្រូវជាប់ពន្ធនាគាររយៈពេលរហូតដល់ ១៥ឆ្នាំ។
ការសម្លាប់ខ្លួន៖ យ៉ាងហោចណាស់មានជនរងគ្រោះចំនួន ៨នាក់ បានសម្លាប់ខ្លួនដោយសារការឆបោក Jeonse នេះ បើយោងតាមសំដីសកម្មជន។ អ្នកជួលផ្ទះភាគច្រើនបានខ្ចីប្រាក់ពីធនាគារដើម្បីយកប្រាក់មកតំកល់ទុកនៅក្នុងគម្រោង Jeonse ក្នុងបំណងសងត្រលប់ទៅវិញនៅពេលពួកគេផ្លាស់ទីចេញ ក្រោយមកពួកគេនឹងទទួលបានប្រាក់ទាំងនោះត្រលប់មកវិញពីគម្រោង Jeonse ដើម្បីបង់សងធនាគារ។ ប៉ុន្តែបន្ទាប់ពីពួកគេត្រូវបានឆបោក ពួកគេនៅតែជាប់បំណុលធនាគារដដែល។
ធនាគារកូរ៉េខាងត្បូងបានអនុម័តសំណើច្បាប់ពិសេសកាលពីឆ្នាំមុនក្នុងបំណងជួយជនរងគ្រោះជាមួយនឹងគណៈកម្មការសេវាកម្មហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីដោយគ្មានការប្រាក់ដែលអាចសងវិញក្នុងរយៈពេលរហូតដល់២០ឆ្នាំ។ ប៉ុន្តែជនរងគ្រោះនៃផែនការ Jeonse ថ្លែងថា ពួកគេមិនត្រូវសងប្រាក់ធនាគារ ដែលបានលួច ឬឆបោកនោះទេ លើកលែងតែអាជ្ញាធរប្រគល់ប្រាក់បញ្ញើរបស់ជនរងគ្រោះដែលបានចាញ់បោកគេត្រលប់មកវិញជាមុនសិន។ ជនរងគ្រោះ Ahn Sang-mi បានថ្លែងថា ការរៀបរាប់ប្រាប់យុវវ័យឱ្យចំណាយពេល ២០ឆ្នាំរបស់ពួកគេ ដើម្បីសងប្រាក់ដែលបានបាត់ដោយសារតែការឆបោកប្រៀបដូចជាប្រាប់ពួកគេឱ្យទៅស្លាប់អញ្ជឹង។ ទស្សនៈផ្សេងទៀតរបស់លោក Jang Sun-hoon ដែលជាជនរងគ្រោះបានរៀបរាប់ប្រាប់ AFP ថា រដ្ឋាភិបាលមិនគួរធ្វើឱ្យយុវជនដែលទើបតែចាប់ផ្តើមជីវិតរបស់ពួកគេ (យុវវ័យ) ជាមួយនឹងឥណទានទន់ខ្សោយ (Poor Credit) នោះទេ។
ឋាននរក Jeonse៖ កាលពី៤ឆ្នាំមុន លោក Choi Jee-Su អាយុ ៣៤ឆ្នាំ បានយកប្រាក់សន្សំរបស់ប្រពន្ធគាត់បូកនិងប្រាក់កម្ចីធនាគារ ដើម្បីផ្លាស់ទីលំនៅចូលទៅក្នុង Jeonse Apartment ដើម្បីគេចពីជីវិតដែលរស់នៅក្នុងបន្ទប់មិនស្អាតគ្មានអនាម័យពោរពេញដោយសត្វល្អិត។ ប៉ុន្តែអគារស្នាក់នៅរបស់គាត់ត្រូវបានលក់ចេញ និងម្ចាស់ផ្ទះក៏បានបាត់ខ្លួនជាមួយនឹងប្រាក់កក់ ដែលបន្សល់ទុកឱ្យគាត់នូវបន្ទុកបំណុល។ ដើម្បីសងប្រាក់កម្ចីធនាគារ លោក Choi បានខ្ចីប្រាក់ដែលមានការប្រាក់ខ្ពស់ និងលក់បណ្ណភាគហ៊ុនរបស់គាត់ ដែលទទួលបានមកពីការងារដ៏លំបាកនៅក្នុងភោជនីយដ្ឋាន និងរស់នៅដោយការញាំអាហារថោកៗ ដើម្បីសន្សំប្រាក់។ គាត់បានចំណាយពេលវេលាធ្វើម្ហូបឆ្ងាញ់ៗសម្រាប់លក់ ប៉ុន្តែជំនួសដោយការទិញមីកញ្ចប់មកញ៉ាំខ្លួនឯងទៅវិញ។
គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងបានស្នើច្បាប់អនុញ្ញាតឱ្យរដ្ឋសងប្រាក់អ្នកជួលផ្ទះវិញ សម្រាប់ប្រាក់បញ្ញើដែលបាត់ដោយសារករណីឆបោក។ ប៉ុន្តែ រដ្ឋាភិបាលបានច្រានចោល ដោយលើកឡើងពីការព្រួយបារម្ភអំពីតម្លៃពាក់ព័ន្ធ បើយោងតាមរដ្ឋមន្រ្តីក្រសួងដែនដី Sang-Woo បាននិយាយថា អ្នកជួលវ័យក្មេងប្រហែលជា “ប្រព្រឹត្តិដោយភាពឈ្លាសវៃ ប៉ុន្តែមិនស្មោះត្រង់” នៅពេលចុះហត្ថលេខាលើកុងត្រា។ រដ្ឋសភាជាតិបានបោះឆ្នោតលើច្បាប់ នៅថ្ងៃទី ២៨ ខែឧសភា។ Choi ដែលជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន LNG tanker បានសន្សំប្រាក់ដើម្បីរៀនបើកបរយន្តហោះ (ជនឆបោក៏បានបង្ខំគាត់ឱ្យជាប់ពាក់ព័ន្ធដែរ) ហើយបានរៀបរាប់ថា រដ្ឋាភិបាលត្រូវតែចាត់វិធានការជាបន្ទាន់។ ករណីឆបោករបស់ផែនការ Jeonse កំពុងតែបំផ្លាញជីវិតមនុស្សជាច្រើននាក់ ជនរងគ្រោះបានបាត់បង់អ្វីៗគ្រប់យ៉ាងរួម ទាំងជីវិត ក្តីសុបិន្ត និងភាពរីករាយ៕
https://sg.news.yahoo.com/debt-suicide-fraud-south-koreans-034935805.html
ប្រភពព័ត៌មាន៖ ថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៤