ស្ថាប័នហិរញ្ញវត្ថុ Prudential គឺជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុពិភពលោក បានបង្ហាញថា ព័ត៌មានឯកជនជាង ២,៥លានត្រូវបានក្រុមក្រុមឧក្រិដ្ឋជនសាយប័រព្យាយាមសម្របសម្រួលដើម្បីគ្របគ្រងនៅក្នុងការវាយប្រហារទិន្នន័យខែកុម្ភៈ។
យោងតាមទម្រង់ប្តឹង 8-K ទៅគណៈកម្មការមូលបត្រអាមេរិក ស្ថាប័ន Prudential បានរកឃើញឧប្បត្តិហេតុកាលពីដើមខែកុម្ភៈ បន្ទាប់ពីមានការវាយប្រហាររយៈពេល១ថ្ងៃ (ក្រុមឧក្រិដ្ឋជនសាយប័រត្រូវបានសង្ស័យ) ថាបានលួចចូលប្រព័ន្ធរបស់ស្ថាប័ន និងដំណើរការទិន្នន័យអ្នកប្រើប្រាស់ (Administrative/User) និងគណនីបុគ្គលិក (Employee/Contractor)។ កាលពីខែមីនា ក្រុមហ៊ុនទស្សនាវដ្តី Fortune បានបង្ហាញនៅក្នុងឯកសារមួយទៅកាន់ការិយាល័យមេធាវីរដ្ឋ Maine ដែលបានកត់សម្គាល់ថា មានជនរងគ្រោះមិនតិចជាង ៣៦ពាន់នាក់ទេដែលត្រូវបានលួចព័ត៌មានផ្ទាល់ខ្លួន (រួមមាន ឈ្មោះ លេខបណ្ណបើកបរ និងលេខកាតអត្តសញ្ញាណបណ្ណ)។
ស្ថាប័ន Prudential បានថ្លែងថា តាមរយៈការស៊ើបអង្កេត ស្ថាប័នបានដឹងថាមានជនទីបីបានលួចចូលប្រើបណ្តាញណិតវើករបស់ស្ថាប័នកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានលុបព័ត៌មានឯកជនចេញពីប្រព័ន្ធរបស់ស្ថាប័នមួយភាគតូចដោយគ្មានការអនុញ្ញាត។ ជាផ្នែកមួយនៃការឆ្លើយតប ស្ថាប័នបានធ្វើការជាមួយអ្នកជំនាញសន្តិសុខសាយប័រដើម្បីបញ្ជាក់ពីជនទីបីដែលគ្មានការអនុញ្ញាតឱ្យឈប់ដំណើរការប្រព័ន្ធរបស់ស្ថាប័នបន្តទៀត។ ទោះជាយ៉ាងណា កាលពីសប្តាហ៍មុន ស្ថាប័នបានធ្វើបច្ចុប្បន្នភាពព័ត៌មាន និងបានចែករំលែកជាមួយការិយាល័យមេធាវីរដ្ឋ Maine ទាក់ទងនឹងការបំពានទិន្នន័យខែកុម្ភៈ ហើយឥឡូវនេះបានអះអាងថា ឧប្បត្តិហេតុបានប៉ះពាល់ដល់មនុស្សមិនតិចជាង ២,៥៥លាននាក់ទេ។ អ្នកនាំពាក្យស្ថាប័ន Prudential នៅមិនទាន់ឆ្លើយតបនឹងសំណួររបស់ Bleeping Computer នៅឡើយទេ ចំពោះការវាយប្រហារនេះ។
ALPHV បានរៀបរាប់ពីឧប្បត្តិហេតុថា៖ ខណៈពេលដែលស្ថាប័ន Prudential មិនទាន់ចែករំលែកព័ត៌មានទាក់ទងនឹងហេគឃ័រនៅពីក្រោយការវាយប្រហារខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមមេរោគចាប់ជម្រិត ALPHV/Blackcat បានថ្លែងថា ការវាយប្រហារបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភៈ។ ALPHV បានបិទប្រតិបត្តិការរបស់ខ្លួនបន្ទាប់ពីបានលួចប្រាក់ចំនួន ២២លានដុល្លារពី Notchy ជាសាខានៅពីក្រោយការលួច Change Healthcare។ ទីភ្នាក់ងារ FBI បានបញ្ចូលក្រុមចាប់ជម្រិតនេះទៅក្នុងបញ្ជី 60 Breaches Worldwide នៅក្នុងរយៈពេល ៤ខែដំបូងនៃសកម្មភាព និងបានថ្លែងថា ALPHV ទទួលបានប្រាក់យ៉ាងហោចណាស់ ៣០០លានដុល្លារពីជនរងគ្រោះជាង ១ពាន់នាក់ត្រឹមខែកញ្ញា ឆ្នាំ២០២៣។ ស្ថាប័នហិរញ្ញវត្ថុ Prudential គឺជាក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិតធំជាងគេជាប់ចំណាត់ថ្នាក់លេខ២ នៅអាមេរិក ដោយមានបុគ្គលិក ៤០ពាន់នាក់នៅទូទាំងពិភពលោក និងមានប្រាក់ចំណូលជាង ៥០ពាន់លានកាលពីឆ្នាំ២០២៣។ កាលពីខែឧសភា ឆ្នាំ២០២៣ ព័ត៌មានឯកជនរបស់អតិថិជន Prudential ជាង ៣២០ពាន់នាក់ រួមមានឈ្មោះ អាសយដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទ និងលេខសន្តិសុខសង្គម ត្រូវបានបង្ហាញបន្ទាប់ពីក្រុមឧក្រិដ្ឋកម្ម Clop បានហេគចូល MOVEit Transfer file-sharing platform របស់ Pension Benefit Information (PBI) ដែលជាអ្នកលក់ភាគីទីបីនិងជាអ្នកគ្រប់គ្រងទិន្នន័យ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤