ក្រុមហ៊ុន Fujitsu បញ្ជាក់ថាព័ត៌មានទាក់ទងនឹងអាជីវកម្មរបស់បុគ្គល និងអតិថិជនត្រូវបានព្យាយាមគ្រប់គ្រងដោយក្រុមហេគឃ័រនៅក្នុងការវាយប្រហារដែលត្រូវបានរកឃើញកាលពីដើមឆ្នាំនេះ។ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជប៉ុននេះបានថ្លែងថា ការវាយប្រហារមិនពាក់ព័ន្ធនឹងការប្រើប្រាស់មេរោគចាប់ជម្រិតទេប៉ុន្តែត្រូវបានប្រើប្រាស់យន្តការទំនើបដើម្បីគេចពីការតាមចាប់ ខណៈពេលនៃការលួចយកព័ត៌មានលម្អិត។ កាលពីខែមីនា ក្រុមហ៊ុនបានរកឃើញថា ប្រព័ន្ធរបស់ខ្លួនត្រូវបានឆ្លងមេរោគ Malware និងបានកត់សម្គាល់ថាព័ត៌មានសម្ងាត់របស់អតិថិជនកំពុងតែត្រូវបានគ្រប់គ្រងដោយក្រុមហេកឃ័រ។ ក្រុមហ៊ុន Fujitsu បានផ្តាច់ខ្លួនចេញពីកុំព្យូទ័រដែលរងការវាយប្រហារ និងចាប់ផើ្តមស៊ើបអង្កេតជាមួយនឹងជំនួយពីអ្នកជំនាញខាងក្រៅដើម្បីកំណត់ពីទំហំនៃការវាយប្រហារ។
លទ្ធផលនៃការស៊ើបអង្កេត៖ នៅថ្ងៃនេះ ក្រុមហ៊ុនថ្លែងថា ខ្លួនបានសន្និដ្ឋានចេញពីការស៊ើបអង្កេតលើឧប្បត្តិហេតុ និងបញ្ជាក់ថា ទិន្នន័យត្រូវបានលួចដោយមេរោគ Malware ហើយបានគ្រប់គ្រងនៅលើកុំព្យូទ័រមួយនៅក្នុងចំណោមកុំព្យូទ័រចំនួន៤៩។ ក្រុមហ៊ុនពន្យល់ថា បន្ទាប់ពីមេរោគត្រូវបានដំណើរការចូលទៅលើកុំព្យូទ័រ វាបានពង្រីកខ្លួនទៅកាន់កុំព្យូទ័រផ្សេងទៀត។ ក្រុមហ៊ុនថ្លែងថា កុំព្យូទ័រចំនួន ៤៩ ដែលបានឆ្លងមេរោគត្រូវបានកាត់ផ្តាច់ចេញភ្លាមៗបន្ទាប់ពីរកឃើញការវាយប្រហារ ហើយមេរោគត្រូវបានផ្ទុកនៅក្នុងមជ្ឈដ្ឋានបណ្តាញណិតវើកដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
ក្រុមហ៊ុនថ្លែងថា ពាក្យបញ្ជាឱ្យថតចម្លងឯកសារត្រូវបានប្រតិបត្តិអាស្រ័យលើឥរិយាបថរបស់មេរោគ។ ហេតុផលនេះ ក្រុមហ៊ុនបញ្ជាក់ថា នេះជាហេតុផលដែលទិន្នន័យអាចត្រូវបានលួច។ ជាងនេះ ក្រុមហ៊ុនបន្តថា ឯកសារដែលអាចថតចម្លងបានមានផ្ទុកព័ត៌មានឯកជនរបស់បុគ្គល និងព័ត៌មានទាក់ទងនឹងអាជីវកម្មរបស់អតិថិជន។ ក្រុមហ៊ុនបន្ថែមថា ក្រុមហ៊ុនមិនបានទទួលរបាយការណ៍ទាក់ទងនឹង ទិន្នន័យដែលត្រូវបានគ្រប់គ្រង និងត្រូវបានយកទៅប្រើប្រាស់ខុសច្បាប់នោះទេ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤