ជនល្មើសជនជាតិរុស្ស៊ីឈ្មោះ Gerogy Kavzharadze អាយុ ២៧ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤០ខែពីបទលក់អត្តសញ្ញាណ Login Credentials ជាង ៣០០ពាន់គណនី (Accounts) នៅលើទីផ្សារ Slilpp គឺជាទីផ្សារអនឡាញធំបំផុតនៃ Login ដែលលួចបាន រហូតដល់មានការចុះបង្រ្កាបកាលពីខែមិថុនា ឆ្នាំ២០២១។
កាលពីថ្ងៃពុធ សារព័ត៌មានចុះផ្សាយថា ក្រសួងយុត្តិធម៌អាមេរិក បានថ្លែងថាជនល្មើស Kavzharadze (ដែលគេស្គាល់ថាជា TeRorPP, Torqovec និង PlutuSS) បានលក់គណនីដ៏ច្រើននៃព័ត៌មានហិរញ្ញវត្ថុ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀត (PII) នៅលើទីផ្សារខុសច្បាប់។ ពាក់ព័ន្ធទៅនឹងរឿងនេះកាលពីចន្លោះខែកក្កដា ឆ្នាំ២០១៦ និងខែឧសភា ឆ្នាំ២០២១ ជនល្មើសបានដាក់បង្ហាញលក់បញ្ជីអត្តសញ្ញាណព័ត៌មាន Login Credentials ដែលបានលួច ប្រមាណជាង ៦២៦,១០០គណនី។ ការលក់ទាំងនោះគឺលក់ទៅឱ្យអ្នកប្រើ Slilpp ដែលក្រោយមកពាក់ព័ន្ធនឹងការឆបោកប្រាក់ប្រមាណជា ១,២លានដុល្លារ ឬព្យាយាមផ្ទេរប្រាក់ចេញបន្ទាប់ពីអ្នកទិញបានប្រើព័ត៌មានទាំងនោះ សម្រាប់ការលួចប្រាក់ចេញពីគណនីរបស់ជនរងគ្រោះ។
ក្រសួងយុត្តិធម៌បានថ្លែងថា កាលពីចុងខែឧសភា ឆ្នាំ២០២១ គណនីជនល្មើស Kavzharadze នៅលើ Slilpp បានដាក់បង្ហាញអត្តសញ្ញាណ Login Credentials មានចំនួនរហូតដល់ទៅ ២៤០,៤៩០ សម្រាប់លក់ និងអនុញ្ញាតឱ្យអ្នកទិញប្រើព័ត៌មានទាំងនោះសម្រាប់លួចប្រាក់ពីការទូទាត់អនឡាញ និងគណនីធនាគាររបស់ជនរងគ្រោះ។ អត្តសញ្ញាណរួមមានដំណើរការគណនីធនាគារនៅក្នុងទីក្រុង New York, California, Nevada, និង Georgia។ ជនល្មើស Kavzharadze បានទទួលប្រាក់ Bitcoin តែមួយគត់សម្រាប់ការទូទាត់ទិញអត្តសញ្ញាណ។ យោងតាមឯកសារតុលាការ ជនល្មើស Kavzharadze ត្រូវបានតាមដានដោយទីភ្នាក់ងារវិភាគ FBI ទាក់ទងនឹងការដកប្រាក់មិនតិចជាង ២០០ពាន់ដុល្លារនៅលើ Slilpp Profits ចេញពីគណនី Bitcoin ដែលបានប្រមូលការទូទាត់ពីអត្តសញ្ញាណ Login, Personal និង Financial Information ដែលបានលួច។ កាលពីដើមខែសីហា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌បានចោទប្រកាន់ជនល្មើស Kavzharadze ពីបទសមគំនិតឆបោកធនាគារ (Wire fraud) ក្លែងបន្លំធនាគារ (Bank Fraud) ក្លែងបន្លំឧបករណ៍ (Device Fraud) និងលួចអត្តសញ្ញាណ។ ជនល្មើសត្រូវបានបញ្ជូនខ្លួនទៅឱ្យតុលាការអាមេរិកកាលពីខែឧសភា ឆ្នាំ២០២២។ ២ឆ្នាំក្រោយមក ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ជនល្មើស Kavzharadze បានសារភាពកំហុសពីការជួញដូរនៅលើទីផ្សារ Slilpp និងឃុបឃិតឆបោកធនាគារ រួមទាំង Wire Fraud។
ទីផ្សារអនឡាញធំបំផុតសម្រាប់លក់អត្តសញ្ញាណដែលបានលួច៖ ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសបង្រ្កាប Slilpp កាលពីខែមិថុនា ឆ្នាំ២០២១ ដែលមានការចូលរួមពីប្រតិបត្តិការទីភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសអាមេរិក អាឡឺម៉ង់ Netherlands និងប្រទេស Romania ហើយបានរឹបអូសម៉ាស៊ីនមេដែលប្រើសម្រាប់បង្ហោះរចនាសម្ព័ន្ធរបស់ Slilpp។ ទីភ្នាក់ងារ FBI បានសហការជាមួយទីភ្នាក់ងារសកល រួមមាន Germany’s Bundeskriminalamt, Netherlands’ National High Tech Crime Unit និង Romania’s Directorate សម្រាប់ការស៊ើបអង្កេតនៃឧក្រិដ្ឋកម្ម និងភេរវកម្មដែលបានរៀបចំ។ Slilpp ត្រូវបានដំណើរការជិតមួយទសវត្សតាំងពីឆ្នាំ២០១២ និងត្រូវបានប្រើដោយឧក្រិដ្ឋជនសាយប័រសម្រាប់លក់ ទិញអត្តសញ្ញាណ Login Credentials ការទូទាត់ប្រាក់តាមអនឡាញ ទូរស័ព្ទចល័ត អ្នកលក់រាយ និងគណនីធនាគារអនឡាញដែលលួចបាន។ មុនពេល Slilpp ត្រូវបានបង្រ្កាប និង Domains ត្រូវបានរឹបអូស Slilpp Vendors បានបង្ហាញបញ្ជីអត្តសញ្ញាណដែលបានលួចមានតម្លៃជាង ៨០លានដុល្លារ ដែលជាកម្មសិទ្ធិរបស់អ្នកប្រើជាង ១៤០០ប្រទេសសម្រាប់លក់ ក្នុងនោះរួមមាន Profile ជនល្បីៗនៅទូទាំងពិភពលោក។ តាំងពីអាជ្ញាធរអនុវត្តច្បាប់នៅទូទាំងពិភពលោកបានកំណត់គោលដៅលើប្រតបត្តិការស្រដៀងគ្នាដែលបង្កើតឡើងសម្រាប់ឧក្រិដ្ឋជននូវភាពងាយស្រួលក្នុងការលួចព័ត៌មានសម្ងាត់ពីជនរងគ្រោះ ដោយការវាយប្រហារតាមអ៊ីនធឺណិត។ នៅដើមឆ្នាំនេះ អាជ្ញាធរបានឃាត់ខ្លួនជនល្មើសឈ្មោះ Rui-Siang Lin អាយុ ២៣ឆ្នាំ ពីបទជាម្ចាស់ និងជាអ្នកប្រតិបត្តិការលើគេហទំព័រទីផ្សារលក់ថ្នាំញៀន (Narcotics) មានតម្លៃជាង ១០០លានដុល្លារ និងប្រឈមនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត។ កាលពីឆ្នាំមុន អាជ្ញាធរក៏បានរឹបអូសទីផ្សារលួចអត្តសញ្ញាណ Genesis ព្រមទាំងបានចាប់ជនល្មើសលក់ និងទិញថ្នាំញៀនចំនួន ២៨៨នាក់បន្ទាប់ពីប្រតិបត្តិការ Spector។ កាលពីខែមិថុនា ទីភ្នាក់ងារ FBI ក៏បានរឹបអូសវេទិកាហេគ BrachForums បន្ទាប់ពីឃាត់ខ្លួនម្ចាស់វេទិកា Connor Brian Fitzpartrick (ក៏មានឈ្មោះថា Pompompurin)។ នៅខែធ្នូ ប៉ូលីសក៏បានដឹកនាំចាប់ខ្លួនឧក្រិដ្ឋជនចំនួន ៣៥០០នាក់ និងបានរឹបអូសប្រាក់ជាង ៣០០លានដុល្លារ ខណៈពេលដែលប៉ូលីសអាឡឺម៉ង់បានរឹបអូសទីផ្សារ Kingdom ដែលជាទីផ្សារវេបសាយខុសច្បាប់លក់ឧបករណ៍ឧក្រិដ្ឋកម្ម ថ្នាំញៀន និង អត្តសញ្ញាណប័ណ្ណរដ្ឋាភិបាលក្លែងក្លាយ៕
ប្រភពព័ត៌មាន៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤