រោងចក្រកែច្នៃកាកសំណល់នុយក្លេអ៊ែ Sellafield ត្រូវបានពិន័យជាប្រាក់ ៣៣០,៥០០ផោន (៤៤០ពាន់ដុល្លារ) ដោយមន្រ្តី Nuclear Regulation (ONR) ពីបទមិនគោរពតាមស្តង់ដារសន្តិសុខសាយប័រ និងទុកព័ត៌មាននុយក្លេអ៊ែសំខាន់ៗនៅក្នុងគ្រោះថ្នាក់អស់រយៈពេលជាង ៤ឆ្នាំតាំងពីឆ្នាំ២០១៩ ដល់២០២៣។
យោងតាមការប្រកាសរបស់ ONR រោងចក្រ Sellafield ខកខានមិនអនុវត្តតាមគោលការណ៍សន្តិសុខសាយប័ររបស់ខ្លួន (Cybersecurity Protocols) ដោយបន្សល់ទុកនូវភាពងាយរងគ្រោះជាច្រើននៅក្នុង IT systems unpatched ដែលប្រឆាំងនឹងច្បាប់ Nuclear Industries Security Regulations 2003។ បើទោះជាគ្មានការកេងចំណេញកើតឡើងក្តី ភាពទន់ខ្សោយបានបណ្តាលឱ្យរោងចក្រ (facility) ងាយគ្រោះថ្នាក់ដោយសារមេរោគចាប់ជម្រិត ការឆបោកបែប Phishing ការបាត់បង់ទិន្នន័យសំខាន់ៗ ដែលអាចរំខានដល់ដំណើរការ High-hazard និងពន្យាពេលដល់ការងារសម្អាត (Decommission)។
គ្រោះថ្នាក់នឹងកើតឡើង៖ រោងចក្រ Sellafield គឺជារោងចក្រនុយក្លេអ៊ែដ៏ធំជាងគេនៅអឺរ៉ុប មានទីតាំងនៅ Cumbria ប្រទេសអង់គ្លេស។ វាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគ្រប់គ្រង និងដំណើរការសារធាតុវិទ្យុសកម្ម (Radioactive materials) និងគ្រប់គ្រងកាកសំណល់ជាច្រើនៅក្នុងទីតាំងតែមួយច្រើនជាងរោងចក្រផ្សេងនៅទូទាំងពិភពលោក។ The Site ពាក់ព័ន្ធនឹងការទាញយកកាកសំណល់នុយក្លេអ៊ែ ប្រេងឥន្ធនៈ (fuel) និងភក់ (Sludge) ចេញពីស្រះ និង Silos ដែលរក្សាទុកសារធាតុវិទ្យុសកម្មដូចជា Plutonium និង Uranium និងគ្រប់គ្រងលើការចែកចាយឥន្ធនៈ (Fuel rods) នុយក្លេអ៊ែដែលបានប្រើប្រាស់ និងការជួសជុល (Remediating) បូករួមទាំងការសម្អាតរោងចក្រនុយក្លេអ៊ែ (Decommission)។ រោងចក្រ Sellafield គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ប្រព័ន្ធគ្រប់គ្រងកាកសំណល់នុយក្លេអ៊ែរបស់អង់គ្លេស ដូច្នេះប្រព័ន្ធសុវត្ថិភាព IT របស់វាពិតជាចាំបាច់ណាស់ដើម្បីធានាដល់សុវត្ថិភាពនៃដំណើរការ។ កាលពីឆ្នាំមុន ការស៊ើបអង្កេតរបស់ The Guardian នៅក្នុងផ្នែកសន្តិសុខសាយប័ររបស់រោងចក្រ Sellafield បានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងលើបញ្ហាដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញថា Contractor អាចចូលទៅក្នុងប្រព័ន្ធយ៉ាងងាយ ដែលនៅក្នុងនោះក៏អាចដោត USB drives បានថែមទៀត។ ជាងនេះទៀត សាវនករមកពីក្រុមហ៊ុនសន្តិសុខបារាំងបានបង្ហាញថា ប្រមាណជា ៧៥%នៃ Sellafield’s servers ពោរពេញដោយភាពងាយរងគ្រោះ ដែលអាចនាំទៅដល់ការវាយប្រហារដ៏អាក្រក់។ ប្រតិបត្តិករនៃ Site បានសារភាពនៅក្នុងខែមិថុនា ឆ្នាំ២០២៤ ចំពោះការខកខានរបស់ពួកគេនៅក្នុងការអនុវត្តតាមបទបញ្ញត្តិសុវត្ថិភាពស្តង់ដារ IT។
មន្រ្តី ONR ផាកពិន័យលើរោងចក្រ Sellafield ក្តី ប៉ុន្តែបានបញ្ជាក់ថាពុំមានការកេងចំណេញទេ។ មន្រ្តី ONR បានស៊ើបអង្កេតលើរបាយការណ៍ទាំងនេះ និងបានបញ្ជាក់ថា រោងចក្រ Sellafield មិនបានប្រើប្រាស់ស្តង់ដារសន្តិសុខសាយប័រនៅក្នុងប្រទេសអង់គ្លេសទេ វាលើកឡើងថា វាបានរកឃើញភស្តុតាងពីភាពងាយរងគ្រោះដ៏មានអានុភាពនៅក្នុងការវាយប្រហារ។ នៅក្នុងរបាយការណ៍របស់ហេគឃ័ររុស្ស៊ី និងចិន បានដាក់បញ្ចូលមេរោគ Malware នៅលើ Site និងថាការបំពានបានកើតឡើងកាលពីឆ្នាំ២០១៥។ ការប្រកាសរបស់មន្រ្តី ONR បានឱ្យដឹងថា រោងចក្រ Sellafield មិនបានប្រើប្រាស់ស្តង់ដារ ដំណើរការ (Procedures) និងការគ្រប់គ្រង (Arrangements) ដែលបានកំណត់នៅក្នុងផែនការសម្រាប់សន្តិសុខសាយប័រ និងសម្រាប់ការពារព័ត៌មាននុយក្លេអ៊ែដែលងាយរងគ្រោះនោះទេ។ វាត្រូវបានរកឃើញថា រោងចក្របានអនុញ្ញាតឱ្យបន្តការប្រើប្រាស់មិនត្រឹមត្រូវ នោះមានន័យថា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានងាយនឹងត្រូវបានលួចចូលប្រើដោយគ្មានការអនុញ្ញាត និងបាត់បង់ទិន្នន័យ។ ទោះជាយ៉ាងណា ពុំមានភស្តុតាងបង្ហាញថា រោងចក្រត្រូវបានកេងចំណេញដោយសារមកពីបញ្ហានេះនៅឡើយទេ។ ការស៊ើបអង្កេតរបស់មន្រ្តី ONR ចំពោះរោងចក្រ Sellafield បង្ហាញថា សេណារីយូនៃការវាយប្រហារដោយមេរោគចាប់ជម្រិតទទួលបានជោគជ័យអាចរំខាន ឬបង្អាក់ដំណើរការរោងចក្រដល់ទៅ ១៨ខែ។ រោងចក្រ Sellafield បានប្តូរបុគ្គលិកថ្នាក់លើសំខាន់ៗផ្នែក IT Management ចេញ កាលពីឆ្នាំមុន ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាពឱ្យបានឆាប់៕
ប្រភពព័ត៌មាន៖ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤