ការក្លែងបន្លំនៃការរើសអើងជាតិសាសន៍ដោយប្រើ AI បានបញ្ឆោតមនុស្សជាច្រើន និងបានធ្វើឱ្យមានការបែកបាក់សហគមន៍។នៅពេលដែល Audio Clip ជេរប្រមាថរបស់នាយកសាលាក្នុងតំបន់ (Local) ក្លែងបន្លំ បានបង្ហោះជាសាធារណៈ មានការផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញអ៊ីនធឺណិត និងបង្កឱ្យមានការប្រឆាំងនឹងគ្រូបង្រៀន (Educator) ព្រមទាំងបានបណ្តាលឱ្យមានការភ្ញាល់ផ្អើលពេញតំបន់ជាយក្រុង Baltimore។ ប៉ុន្តែភ្លាមៗនោះវាក៏ត្រូវបានបង្ហាញថា ជា Audio Clip ក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយ AI ទោះជាយ៉ាងណាក្តី តើហេតុអ្វីបានជាមនុស្សនៅតែជឿថា វាជាការពិត? អ្នកសារព័ត៌មាននៅតែមិនយល់ថា ហេតុអ្វីបានជាមានរឿងបែបនេះជារៀងរាល់ថ្ងៃ។ វាទំនងជាមានការមិនពេញចិត្តចំពោះនាយកសាលាវិទ្យាល័យ Pikesville ដែលបានបង្ហាញពីការរើសអើងជាតិសាសន៍ និងការប្រឆាំងនឹងសាសនា។ វាស្តាប់ទៅដូចជា សំឡេងនោះត្រូវបានលួចថតដោយសម្ងាត់។ សារនៅក្នុង Audio Clip បានលើកឡើងថា ក្មេងស្បែកខ្មៅមិនកតញ្ញូ ព្រមទាំងបាននិយាយរៀបរាប់ពីជនជាតិជ្វីសនៅក្នុងសហគមន៍ផងដែរ។
សារសំឡេង (Clip) បានបង្ហោះកាលពីខែមករា ក្រោយមកបានផ្សព្វផ្សាយពាសពេញប្រទេស។ ប៉ុន្តែ វាពិតជាធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងតំបន់ Pikesville ដែលមានប្រជាជនស្បែកខ្មៅ និងជនជាតិជ្វីសជាច្រើនរស់នៅក្នុងទីក្រុង Baltimore នៃរដ្ឋ Maryland ដែលនៅក្បែរនោះ។ លោកនាយកសាលា Eric Eiswert ត្រូវបានគេបញ្ឈរជើង និងរង់ចាំការស៊ើបអង្កេត។ Alfie Malone បុរសជនជាតិស្បែកខ្មៅរស់នៅជិតទីក្រុង Baltimore បានប្រទះឃើញសមាជិកសហគមន៍ដទៃទៀតបង្ហោះឃ្លីបនោះ ហើយស្មានថាវាជាការពិត។ ដើម្បីបញ្ជាក់នូវអ្វីដែលគេបានឮ លោក Malone បានផ្ទៀងផ្ទាត់សំឡេងរបស់នាយកសាលា Eiswert នៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយវាពិតជាដូចគ្នាណាស់។
សំឡេងសារ (Clip) ត្រូវបានចែកចាយពេញបណ្តាញសង្គម។ គ្រាន់តែក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ឃ្លីបត្រូវបានចែករំលែកទៅកាន់មនុស្ស ២លាននាក់នៃប្រជាជននៅក្នុងទីក្រុង Pikesville។ ប៉ុន្តែអ្វីដែលអ្នកចែករំលែកមិនបានដឹងនៅពេលនោះគឺជា ឃ្លីបក្លែងក្លាយដែលបង្កើតឡើងដោយ AI។
ការវិភាគអំពីការក្លែងបន្លំ AI៖ នៅពេលដែលឃ្លីបបានទៅដល់ដៃអ្នករាយការណ៍ផ្នែកអប់រំ Kristen Griffith នៅ Baltimore Banner គាត់គិតថាវាជារឿងធម្មតារបស់គ្រូម្នាក់ដែលត្រូវបានលាតត្រដាងដោយសារការជេរប្រមាថ។ ប៉ុន្តែលោកស្រី Griffith ចង់ផ្តល់ឱកាសដល់នាយកសាលាធ្វើការបកស្រាយអំពីរឿងនេះ។ ដូច្នេះ លោកស្រីបានទាក់ទងទៅតំណាងសហជីពរបស់គាត់ ទើបដឹងថាលោក Eiswert មិនបានធ្វើរឿងទាំងនេះទេ។ លោកស្រីបានថ្លែងថា យើងគិតថានេះជាឃ្លីបក្លែងក្លាយ យើងជឿជាក់ថាវាជា AI បើយោងតាមអ្វីដែលលោកស្រីបានប្រាប់ទៅ BBC។ ប៉ុន្តែ នៅពេលដែលលោកស្រីបានលើកឡើងដូច្នោះ ពុំមាននរណាម្នាក់ជឿនោះទេ។ នោះគ្រាន់តែជាលេស ឬការប៉ុនប៉ងដើម្បីគេចចេញពីការទទួលខុសត្រូវប៉ុណ្ណោះ។ ត្រង់ចំណុចនេះហើយ ដែលប៉ូលីសមូលដ្ឋានបានចាប់ផ្តើមស៊ើបអង្កេតករណីនេះ។ បុគ្គលិកនៅ Pikesville High បានប្រាប់ពួកគេថា ពួកគេមានការព្រួយបារម្ភអំពីសុវត្ថិភាពដោយសារបញ្ហានេះ និងអាចជាការរំខានដល់សាលារៀនដោយសារឧបករណ៍ថតសំឡេង។ កេរ្តិ៍ឈ្មោះរបស់នាយកសាលា Eiswert ទទួលរងផលប៉ះពាល់យ៉ាងខ្លាំង។ សន្តិសុខត្រូវបានបង្កើនឡើងដើម្បីការពារលោក និងសាលារៀនផងដែរ។
កាលពីខែមេសា លោក Robert McCullough មេប៉ូលីសនៅទីក្រុង Baltimore បានបញ្ជាក់ថា ពួកគេមានភស្តុតាងបង្ហាញថា ការថតនោះមិនមែនជាការពិត ហើយពួកគេជឿថា ពួកគេស្គាល់មុខជនដៃដល់ដែលផលិតឃ្លីបក្លែងក្លាយថែមទៀត។ ប៉ូលីសបានសង្ស័យលើគ្រូកីឡា អាយុ ៣១ឆ្នាំ ឈ្មោះ Dazhon Darien ដែលទាក់ទងនឹងវីដេអូក្លែងក្លាយ។ ការចោទប្រកាន់រួមមានទាំងការលួច និងការសងសឹក។ ជនល្មើសត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះ ដែលប៉ូលីសនិយាយថា គាត់មានបំណងហោះទៅទីក្រុង Houston នៃរដ្ឋ Texas។ ប៉ូលីសថ្លែងថា លោក Darien ត្រូវបានស៊ើបអង្កេតពីបទលួចប្រាក់ ១,៩១៦ដុល្លារពីសាលា។ ថែមទាំងមានបញ្ហាប្រឈមនឹងការអនុវត្តការងារ ដោយសារតែកិច្ចសន្យារបស់គាត់ទំនងជាមិនត្រូវបានបន្ត។ ដែលជាហេតុនាំឱ្យជនល្មើសមានផែនការបង្ខូចកេរ្តិ៍ឈ្មោះនាយកសាលា មុនពេលជនល្មើសត្រូវបានបណ្តេញចេញ។ អ្នកស៊ើបអង្កេតបន្តថា ពួកគេបានតាមដានអ៊ីម៉ែលដែលបានផ្ញើវីដេអូដើម (Original video) ទៅកាន់ម៉ាស៊ីនមេដែលភ្ជាប់ទៅលោក Darien និងបានរកឃើញថា លោកបានប្រើបណ្តាញណិតវើកកុំព្យូទ័ររបស់ Baltimore County Public School ដើម្បីប្រើ AI tools។ ជនល្មើសនឹងត្រូវឡើងតុលាការនៅខែធ្នូ ឆ្នាំ២០២៤។
ហេតុអ្វីបានជាគេជឿលើវីដេអូ? ដោយសារតែឃ្លីបគឺជាសំឡេងសុទ្ធ (Audio-only) វាមានន័យថាមិនអាចមើលឃើញ ដូចជាចលនា Robot ដែលជាទូទៅបង្ហាញពីការបង្កើតឡើងដោយ AI។ វាក៏បានលើកឡើងពី Jargon ដូចជា “grade-level expectations” និងព័ត៌មានលម្អិតផ្សេងទៀតដូចជាឈ្មោះបុគ្គលិក ដែលមានតែអ្នកជំនិតទេដែលដឹងពីរឿងនេះ។ នៅពេលអ្នកស្តាប់ដោយយកចិត្តទុកដាក់ មានការកែសម្រួលរវាងឃ្លា និងសំឡេង បើទោះជាសំឡេងនោះដូចគ្នានឹងសំឡេងនាយកសាលាក្តី សំឡេងនោះស្ថិតនៅក្នុងទម្រង់តែមួយ (monotonous)។ បច្ចេកវិទ្យា AI អាចប្រើរយៈពេលច្រើននាទីថតសំឡេងពិត (Real Recording) បើនិយាយពីតារាសម្តែងដែលអ្នកចូលចិត្តនៅក្នុងខ្សែភាពយន្ត ឬបេក្ខជននាយករដ្ឋមន្រ្តីដែលធ្វើថ្លែងសន្ទរកថា បន្ទាប់មកបច្ចេកវិទ្យា AI អាចបង្កើតឃ្លីបថ្មីមួយខុសពីឃ្លីបចាស់។ ប៉ុន្តែទំនងជាហេតុផលដ៏ធំដែលមនុស្សជឿថាវីដេអូនោះពិតដោយសារតែវាមានអារម្មណ៍ថាពិតអាចទៅរួច បើយោងតាមលោក Malone។ វាកើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់អំពីការរើសអើងជាតិសាសន៍ក្នុងនាមជាបុរសស្បែកខ្មៅរស់នៅក្នុងទីក្រុង Baltimore។ នៅពេលដែលលោក Malone បានឮសារសំឡេងនាយកសាលាពណ៌នាអំពីសិស្សស្បែកខ្មៅថា ជាមនុស្សខ្ជិល វាបានរំលឹកគាត់ភ្លាមពីការរើសអើងដែលគាត់បានជួបនៅសាលារៀន និងកន្លែងធ្វើការ។
https://www.bbc.com/news/articles/ckg9k5dv1zdo
ប្រភពព័ត៌មាន៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤