ការហេគទៅលើបច្ចេកវិទ្យា Face ID របស់ទូរស័ព្ទ iPhone X គឺប្រើប្រាស់នូវម៉ាស់ 3D-Printed

0

 

កាលពីសប្តាហ៍មុននេះក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Apple ដាក់លក់ទូរស័ព្ទ iPhone X នៅថ្ងៃទី 3 ខែវិច្ឆិកា ក្រុមហេគឃ័រមួយអះអាងថា ខ្លួនទទួលបានជោគជ័យទៅលើការហេគនូវបច្ចេកវិទ្យា Face ID Facial Recognition របស់ក្រុមហ៊ុន Apple ជាមួយនឹងការប្រើប្រាស់ម៉ាស់តម្លៃតិចជាង $150 ។

សុវត្ថិភាពទៅលើបច្ចេកវិទ្យា “ultra-secure” Face ID របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple នៅលើទូរស័ព្ទ iPhone X គឺមិនមានសុវត្ថិភាពខ្លាំងដូចអ្វីដែលក្រុមហ៊ុន Apple អះអាងនៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍ទូរស័ព្ទនេះនោះទេ។

លោក Phil Schiller របស់ក្រុមហ៊ុន​Apple និយាយថា “ក្រុមវិស្វកររបស់ក្រុមហ៊ុន Apple សហការជាមួយនឹងអ្នកជំនាញផលិតម៉ាស់មុខនៅហូលីវូដ និងអ្នកជំនាញផាត់មុខដើម្បីធ្វើការការពារទៅលើបច្ចេកវិទ្យា Face ID នេះ។” ឥឡូវនេះ ក្រុម cybersecurity របស់ប្រទេសវៀតណាមឈ្មោះថា BKav អាចធ្វើការដោះសោរទៅលើទូរស័ព្ទ iPhone X នេះដោយប្រើប្រាស់នូវម៉ាស់មួយប៉ុណ្ណោះ។

ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន BKav នេះប្រើប្រាស់នូវ 3D-Printed Mark, Makeup និងរូបភាព 2D ដើម្បីធ្វើការបង្កើតនូវសាច់ថ្ពាល់ និងជុំវិញមុខ ហើយច្រមុះគឺធ្វើពី Silicone ។

ក្រុមអ្នកស្រាវជ្រាវនេះក៏បញ្ចេញនូវវីដេអូអះអាងរបស់ពួកគេបង្ហាញអំពីការដោះសោរទៅលើ iPhone X នេះដោយប្រើប្រាស់ម៉ាស់មួយនេះ។ Bkav និយាយថា “មនុស្សជាច្រើននៅលើពិភពលោកធ្វើតេស្តជាមួយនឹងម៉ាស់ជាច្រើនប៉ុន្តែបរាជ័យ។ យើងដឹងអំពីបច្ចេកវិទ្យា AI នៅលើ Face ID អំពីដំណើរការរបស់វា និងការដោះសោរវាបាន។” វីដេអូនេះចំណាយរយៈពេល 5 ថ្ងៃដើម្បីធ្វើការផលិតបន្ទាប់ពីក្រុមហ៊ុននេះទទួលបានទូរស័ព្ទ iPhone X នៅថ្ងៃទី 5 ខែវិច្ឆិកានោះ។ ម៉ាស់នេះចំណាយទឹកប្រាក់មិនដល់ $150 នោះទេ។ គួរបញ្ជាក់ផងដែរថា ការបង្កើតនូវម៉ាស់មួយដើម្បីធ្វើការដោះសោរទូរស័ព្ទ iPhone របស់អ្នកណាម្នាក់នោះគឺរឿងចំណាយពេលវេលាយូរ ហើយវាមិនអាចធ្វើការហេគទៅលើ iPhone មនុស្សផ្សេងទៀតនោះទេ។ លោកអ្នកគួរតែប្រើប្រាស់នូវ Passcode ជាជាងការប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ ឬ Face ID ដើម្បីធ្វើការដោះសោរទូរស័ព្ទរបស់អ្នក៕

LEAVE A REPLY

Please enter your comment!
Please enter your name here