ការហេគទៅលើអត្រា Crypto-Mining ដ៏ធំបំផុតទៅលើ Bitcoin ដែលមានតម្លៃជាង 70 លានដុល្លារអាមេរិក

0

 

Bitcoin កំពុងតែបំបែកនូវកំណត់ត្រាជាមួយនឹងការកើនឡើងតម្លៃដល់ទៅ 20% កាលពីសប្តាហ៍មុននេះដែលតម្លៃរបស់ Bitcoin គឺរហូតដល់ទៅ $14,800 នៅក្នុងរយៈពេលមិនដល់ 24 ម៉ោងផងហើយវាក៏ជាហេតុផលដែលត្រូវឱ្យពួកហេគឃ័រចាប់ផ្តើមវាយប្រហារខិតខំអស់ពីសមត្ថភាពដើម្បីលួចនូវទឹកប្រាក់ cryptocurrency នេះ។

NiceHash ដែលជាទីផ្សារ Bitcoin ធំបំផុតទើបតែទទួលនូវការហេគដែលបាត់ច្រើនជាង 4,700 Bitcoins ដែលមានតម្លៃដល់ទៅ 57 លានដុល្លារអាមេរិក។ ឥឡូវនេះ លោកអ្នកប្រហែលជាមានការភ្ញាក់ផ្អើលហើយជាមួយនឹងការលួចនូវ BTC ដែលមានតម្លៃដល់ទៅ 70 លានដុល្លារអាមេរិកនៅក្នុងរយៈពេលមិនដល់ 24 ម៉ោងផងនោះ។ ការបង្កើតឡើងនៅក្នុងឆ្នាំ 2014 នោះ NiceHash គឺគ្រាន់តែជាទីផ្សារ cloud-based crypto-mining ដែលភ្ជាប់ទំនាក់ទំនងពីមនុស្សគ្រប់ទិសទីនៅជុំវិញពិភពលោកដើម្បីបង្កើតនូវ Coins ថ្មី។ នៅថ្ងៃពុធនេះ អ្នកប្រើប្រាស់នៅលើ NiceHash រាយការណ៍ថា BTC Wallets របស់ពួកគេគឺអស់រលីងដែលក្រោយមកសេវាកម្មរបស់វាត្រូវ Offline ដែល NiceHash អះអាងថា ពួកគេកំពុងតែជួសជុល។

ក្រុមហ៊ុនមិនបញ្ជាក់អំពីព័ត៌មានលម្អិតអំពីសុវត្ថិភាពនេះនោះទេ ប៉ុន្តែ NiceHash ក៏បង្អាក់នូវដំណើរការរបស់ខ្លួននៅក្នុងរយៈពេល 24 ម៉ោងសិនដើម្បីរាប់ចំនួន BTC ដែលត្រូវលួចពីគេហទំព័ររបស់ខ្លួននោះ។ វាមានការទស្សន៍ទាយថា ការលួចគឺមានដល់ទៅ 4,736 BTC ដែលមានតម្លៃស្មើរនឹង 70 លានដុល្លារអាមេរិក។ NiceHash ក៏ចាប់ផ្តើមស៊ើបអង្កេតទៅលើរឿងនេះផងដែរ។ NiceHash ក៏ប្រាប់ទៅកាន់អ្នកប្រើប្រាស់របស់ខ្លួនឱ្យធ្វើការផ្លាស់ប្តូរលេខសម្ងាត់ទាំងនៅលើ NiceHash និងសេវាកម្មផ្សេងទៀតផងដែរប្រសិនបើពួកគេប្រើប្រាស់នូវលេខសម្ងាត់ដូចគ្នានោះ។ NiceHash គឺជាក្រុមហ៊ុន cryptocurrency ចុងក្រោយបំផុតដែលទទួលរងនូវការវាយប្រហារនេះ។ ការវាយប្រហារកាលពីខែមុននេះគឺទៅលើ Parity’s wallet បណ្តាលឱ្យបាត់បង់ទឹកប្រាក់ 160 លានដុល្លារអាមេរិកនៅក្នុង ETH (Ether) ខណៈពេលដែលទឹកប្រាក់ 32 លានដុល្លារអាមេរិកទៀតក៏ត្រូវហេគនៅខែកក្កដាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here