យើងតែងបានទទួលការណែនាំជានិច្ចថា នៅពេលដាក់លេខសម្ងាត់ (Password) ចូរកំណត់ឲ្យពិបាក បណ្តាជនខិលខូចនឹងពិបាកស្វែងរកព័ត៌មាន ។ ទោះជាយ៉ាងណា ត្រូវមានសុវត្ថិភាពគ្រប់គ្រាន់ លេខសម្ងាត់គួរកំណត់ឲ្យបានវែងបន្តិច ដែលគេពិបាកស្មានដឹង យើងអាចចាំបាន ហើយវិធីសាស្ត្រនៃការកំណត់លេខសម្ងាត់ឲ្យមានសុវត្ថិភាពមានដូចខាងក្រោមនេះ ៖
* ចាប់ផ្តើមដោយតួអក្សរ ៖
អាចជាតួអក្សរអ្វីក៏បាន ប៉ុន្តែមិនគួរជាអក្សរពីឈ្មោះរបស់ខ្លួនឯង រួមទាំងឈ្មោះរបស់មនុស្សក្នុងក្រុមគ្រួសារ ព្រោះអ្នកដទៃនឹងងាយស្រួលស្មាន ហើយពួកគេអាចសាកល្បងផ្សំតួអក្សរគូ ដូចជា ផ្តើមដោយពាក្យថា sarcasm មកផ្សំជាមួយ opportunity ក្លាយជា sarcasinity ។
* ដាក់បញ្ចូលតួលេខ ៖
តួលេខនិយាយនេះ គឺមិនគួរជាថ្ងៃកំណើត លេខទូរស័ព្ទដៃ ឬលេខអ្វីផ្សេងដែលអ្នកដទៃដឹងថា ជាលេខរបស់យើងប្រើប្រាស់ជាប្រចាំ។ តួលេខគួរតែឆ្លាស់គ្នាជាមួយតួអក្សរ មិនមែនតួលេខមួយចំហៀង ហើយអក្សរមួយចំហៀងទេ ។
* ប្រើប្រាស់សញ្ញាសម្គាល់ ៖
ជាមួយលេខសម្ងាត់ក៏បាន ឬដោយអាចប្រើប្រភេទ $ # & ឬសញ្ញាផ្សេងៗក៏បាន ដែលធ្វើឲ្យគេពិបាកស្មាន រហូតដល់មិនអាចជ្រៀតចូលមកបាន លើកលែងតែងថា អ្នកចូលចិត្តប្រាប់លេខសម្ងាត់របស់ខ្លួនឲ្យអ្នកដទៃដឹង ។
* ប្រើប្រាស់ទាំងតួអក្សរតូច និងធំ ៖
យ៉ាងតិចគួរមានតួអក្សរធំ១ដែរ ប្រសិនបើជ្រើសរើសអក្សរផ្សេងទៀតជាអក្សរតូច ឬមានអក្សរតូចខ្លះ បើយើងជ្រើសរើសអក្សរធំភាគច្រើន ។
* ចំនួនលេខសម្ងាត់ ៖
ចំនួនលេខសម្ងាត់ដែលសមស្រប មានពាក្យណែនាំថា គួរតែមានចាប់ពី១២ដល់២០តួអក្សរ ប៉ុន្តែទាំងនេះក៏អាស្រ័យលើថា យើងត្រូវបានគេកំណត់ប្រវែងលេខសម្ងាត់វែងបំផុត ឬខ្លីបំផុតប៉ុនណា ។
* វិធីសាស្ត្រពិសេសម្យ៉ាង ៖
សម្រាប់អ្នកដែលមានអារម្មណ៍ថា ស្វែងរកលេខសម្ងាត់ប្លែក គឺអាចសាកល្បងប្រើប្រាស់វែបសាយជួយស្មាន ហៅថា random password generator ប៉ុន្តែត្រូវប្រាកដចិត្តថា ខ្លួនយើងក៏អាចចាំលេខសម្ងាត់នេះបានផងដែរ ។
ទាំងអស់នេះគ្រាន់តែជាវិធីសាស្ត្រដំបូងតូចៗក្នុងការការពារគ្រោះថ្នាក់ពីអុីនធើរណេតប៉ុណ្ណោះ អ្វីសំខាន់បំផុត គឺការមិនប្រមាថក្នុងការបង្កើតលេខសម្ងាត់ យើងនឹងមិនបាច់ឈឺក្បាលនៅពេលក្រោយ ព្រោះតែលេខសម្ងាត់នេះ ៕