ការវាយប្រហារ DDoS

0

DDoS (Distributed Dinial of Service)គឺជាការវាយប្រហារមូយដែលម៉ាស៊ីនមេណាមូយត្រូវបានរំខានពីចំនូនដ៏ធំមូយនៃកុំព្យូទ័រ​ពីបណ្ដាញជាច្រើនរហូវដល់បណ្ដាញទំនាក់ទំនងបានកើនឡើងច្រើនពេក​ហើយធ្វើអោយម៉ាស៊ីនមេឈប់ដំណើរការតែម្ដង។

១.ហានិភ័យនិងការគំរាមកំហែង

  • អ្នកវាយប្រហារដំឡើងនូវកម្មវិធីដើម្បីធ្វើការវាយប្រហារទៅលើកុំព្យូទ័រដែលមិនទាក់ទង​និងគោលដៅវាយប្រហារចុងក្រោយ។ដូច្នេះអ្នកប្រើបា្រស់អាចធ្វើការវាយប្រហារទៅលើម៉ាស៊ីនផ្សេងទៀតដោយមិនដឹងខ្លូន។
  • កុំព្យូទ័រដែលបានឆ្លងរូចហើយអាច​ធ្វើការវាយប្រហារផ្សេងទៀតក្រៅពី​ DDoS​​ មានដូចជាការចម្លងមេរោគទៅកាន់កុំព្យូទ័រផ្សេងទៀត,ការផ្ញើអ៊ីម៉ែលឥតបានការឬធ្វើការកែប្រែមុខមាត់វិបសាយ(web defacement)

២.យន្តការឆ្លើយតប

ធ្វើបច្ចុប្បន្នកម្មប្រព័ន្ធប្រតិបត្តិការនៅលើកុំព្យូទ័រទូរស័ព្ទឬឧបករណ៏ណាផ្សេងទៀត​ដែលនិងតភ្ចាប់ទៅកាន់អ៊ីនថធឹណិតដល់ជំនាន់ចុងក្រោយបំផុត។ដំឡើងកម្មវិធីប្រឆាំងនិងមេរោគហើយត្រូវតែប្រាកដថាវាបានធ្វើបច្ចុប្បន្នកម្មបានទៀងទាត់។កំណត់ពេលធ្វើបច្ចុប្បន្នកម្មវិធីផ្សេងៗបន្ថែមទៅលើការធ្វើបច្ចុប្បន្នកម្មប្រព័ន្ធប្រត្តបត្តិការ។

LEAVE A REPLY

Please enter your comment!
Please enter your name here