តើអ្វីទៅជា Spyware?

0

1.លក្ខណៈទូទៅ

Spyware គឺជាកម្មវិធីមួយដែលមានជំនួយក្នុងការប្រមូលព័ត៌មានអំពីមនុស្សម្នាក់ឬអង្គការដោយ​មិនឲ្យពួកគេមានការដឹង ខ្លួនហើយ វាអាចផ្ញើព័ត៌មានទាំងនោះទៅអ្នកផ្សេង ទៀតដោយគ្មានការយល់ព្រមពីអ្នក, ឬត្រួតពិនិត្យលើកុំព្យួទ័រអ្នក ដោយមិនឲ្យអ្នកដឹងឡើយ។ Spyware គឺត្រូវបានគេចែកចេញជាបួនប្រភេទ: System Monitors, Trojans , Adware និង Tracking Cookies។

Spyware ភាគច្រើនគឺត្រូវបានគេប្រើសម្រាប់គោលបំណងដូចជា ការតាមដាននិងការរក្សាទុកសកម្មភាព​អ្នកប្រើប្រាស់អ៊ិនធឺណិត និងបម្រើ​​ការផ្សាយពាណិជ្ជកម្ម ដែលផុសឡើង (pop-up) នៅលើកុំព្យូទ័រអ្នកប្រើប្រាស់។

2.ហានិភ័យ និងការគំរាមគំហែង

Spyware អាចប្រមូលស្ទើរតែគ្រប់ប្រភេទនៃទិន្នន័យទាំងអស់រួមទាំងពត៌មានផ្ទាល់ខ្លួនដូចជាទម្លាប់នៃការ​ចូលមើលអ៊ិនធឺណិត ការ Logចូលរបស់អ្នកប្រើប្រាស់និងព័ត៌មានគណនីធនាគារឬគណនីឥណទាន។​​Spyware ក៍អាចជ្រៀតជ្រែងទៅលើការគ្រប់គ្រងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ ដោយតំឡើងនូវកម្មវិធីបន្ថែមឬក៍បង្វែរនូវ វិបសាយ (redirect Web browsers)។

Spyware ខ្លះអាចផ្លាស់ប្តូរការកំណត់កុំព្យូទ័រ ដែលអាចមានលទ្ធផលធ្វើអោយល្បឿនការតភ្ជាប់អ៊ិនធឺណិតយឺត, ការផ្លាស់ប្តូរដោយគ្មានការអនុញ្ញាតនៅក្នុងការកំនត់របស់ Browers ឬការផ្លាស់ប្តូរទៅការកំណត់កម្មវិធី (software setting)។

3.យុទ្ធសាស្ត្រក្នុងការទប់ស្កាត់

– ប្រើកម្មវិធីប្រឆាំងនឹង spyware (Anti-spyware)
– ត្រូវមានការប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកទាញយកចូលទៅក្នុងកុំព្យូទ័រ
– អានកិច្ចព្រមព្រៀងអាជ្ញាបណ្ណ
– ប្រុងប្រយ័ត្ននៃការចុចទៅលើការផ្សាយពាណិជ្ជកម្ម
– ធ្វើបច្ចុប្បន្នកម្មកម្មវិធី Internet Browsers របស់អ្នក
– ធ្វើការស្កេនកុំព្យូទ័ររបស់អ្នកអោយទៀងទាត់

LEAVE A REPLY

Please enter your comment!
Please enter your name here