តើអ្នកដឹងទេថា ស្មាតហ្វូនរបស់អ្នកកំពុងតែធ្វើចារកម្មទៅលើអ្នកគ្រប់ពេលនោះ?សំណួរសួរថា តើអ្នកត្រូវខ្វល់ខ្វាយដែរឬទេ? យើងធ្លាប់ប្រាប់លោកអ្នករួចហើយកម្មវិធី Apps ជាច្រើនដែលដំណើរការជាលក្ខណៈ Background នៅលើស្មាតហ្វូនរបស់អ្នកស្នើរសុំនូវ Permission ដោយគ្មានការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់នោះទេ។
នៅក្នុងការតម្លើងកម្មវិធី App ដែលមានមេរោគនោះអនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការថតនូវសំឡេង វីដេអូ និងការថតរូបភាពចេញពី Background តាមរយៈការចូលទៅកាន់កាមេរ៉ា និងម៉ៃក្រូហ្វូននៃស្មាតហ្វូនរបស់អ្នក។ សម្រាប់ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Google គឺ Android P នឹងធ្វើការបិទនូវ Apps ទាំងនោះពីការចូលទៅដំណើរការប្រព័ន្ធកាមេរ៉ា និងម៉ៃក្រូហ្វូនរបស់អ្នក។
តាមការបញ្ជាក់នៅក្នុង Android Open Source Project (AOSP) ក្រុមហ៊ុនបច្ចេកវិទ្យា Google កំពុងតែធ្វើការទៅលើមុខងារសំខាន់ៗចំនួន 2 នៅលើប្រព័ន្ធប្រតិបត្តិការ Android P ក្នុងការការពារអ្នកប្រើប្រាស់ពីកម្មវិធី Apps មេរោគដែលធ្វើចារកម្មទៅលើលោកអ្នកដោយប្រើប្រាស់នូវកាមេរ៉ា និងម៉ៃក្រូហ្វូននោះ។
ប្រព័ន្ធប្រតិបត្តិការ Android P នឹងធ្វើការតាមដានទៅលើ User ID (UID) និងការបិទពីការចូលទៅដំណើរការនៅលើកាមេរ៉ា និងម៉ៃក្រូហ្វូននោះ។ សម្រាប់កម្មវិធី Apps ដែលប្រើប្រាស់នូវម៉ៃក្រូហ្វូនគឺអាចដំណើរការបាននៅពេលដែលអ្នកប្រើប្រាស់ចង់ប្រើប៉ុណ្ណោះ។ វាធ្លាប់មានកម្មវិធីជាច្រើនដែលធ្វើការលួចស្តាប់ទៅលើការសន្ទនារបស់អ្នកប្រើប្រាស់ដូចជា Skygofree និង Lipizan ៕