មូលដ្ឋាននៃមេរោគ

0

ពត៌មាននេះគឺជាការណែនាំអំពី មេរោគ និងវិធីបញ្ចៀសពីពួកវា។

អ្វីទៅជាមេរោគ?

មេរោគកុំព្យូរទ័រគឺជាកម្មវិធីមួយដែលរាលដាលដោយតំបូងមេរោគធ្វើការឆ្លងទៅកាន់ files ឬប្រព័ន្ធបណ្តាញរបស់កុំព្យូទ័រ ឬ hard drive របស់ router ដែលជាឧបករណ៍បណ្ដាញ ហើយបន្ទាប់មកវាអាចធ្វើការបម្លែងខ្លួនដោយស្វ័យប្រវត្តិចដើម្បីចម្លងមេរោគទៅកាន់កម្មវិធីផ្សេងៗទៀត។ មេរោគមួយចំនួនមិនបង្កគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែមេរោគផ្សេងទៀតអាចធ្វើឲ្យមានការខូចខាតឯកសារ ហើយខ្លះទៀតអាចបំផ្លាញឯកសារចោលតែម្ដង។ មេរោគ ត្រូវធ្លាប់បានរីករាលដាលដោយសារអ្នកប្រើប្រាស់ចែករំលែក floppy disks និង portable media រួមគ្នា តែបច្ចុប្បន្ននេះវីរុសត្រូវបានរាលដាលជាគោលតាមរយៈសារអ៊ីម៉ែលជាដើម។

ជារឿយៗ មេរោគគឺតម្រូវឲ្យមានសកម្មភាពពីអ្នកប្រើប្រាស់មួយចំនួន (ឧ.ទ ការបើកឯកសារភ្ជាប់ជាមួយនឹងអ៊ីម៉ែល ឬការចូលទៅកាន់គេហទំព័រណាមួយដែលមានផ្ទុកមេរោគព្យាបាទ) ដើម្បីចម្លងមេរោគ។

តើមេរោគធ្វើអ្វីខ្លះ?

ជាធម្មតាវីរុសគឺជាកម្មវិធីរបស់កុំព្យូទ័រ ដែលវាអាចធ្វើអ្វីៗបានដូចទៅនឹងកម្មវិធីដែលអ្នកបាននឹងកំពុងដំណើរការនៅលើកុំព្យូទ័ររបស់អ្នកអាចធ្វើបានដូចគ្នា។ មេរោគមួយចំនួនត្រូវបានបង្កើតឡើងក្នុងចេតនាគ្រាន់តែដើម្បីបំផ្លាញឯកសារ ហើយខ្លះទៀតអាចរាលដាលទៅកុំព្យូទ័រផ្សេងៗទៀត។

អ្វីទៅជាមេរោគ Worm?

មេរោគ Worm គឺជាប្រភេទនៃមេរោគដែលអាចរីករាលដាលដោយមិនត្រូវការសកម្មភាពពីអ្នកប្រើប្រាស់ឡើយ ជារឿយៗ មេរោគ worm រីករាលដាលពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយទៀត និងប្រើប្រាស់នូវធនធានអង្គចងចាំ(RAM)និង network bandwidth ដែលអាចធ្វើឲ្យកុំព្យូទ័ររបស់យើងមិនអាចដំណើរការបាន។ មេរោគ Worm ក៏អាចអនុញ្ញាតឱ្យអ្នកវាយប្រហារមានឪកាសចូលដំណើរការលើកុំព្យូទ័ររបស់អ្នកពីចម្ងាយផងដែរ។

អ្វីទៅជាមេរោគ Trojan horse?

Trojan horse គឺជាកម្មវិធីកុំព្យូទ័រដែលបានលាក់ មេរោគ ឬកម្មវិធីផ្សេងៗទៀតដែលមានលទ្ធភាពបំផ្លិចបំផ្លាញ។ Trojan horse អាចជាកម្មវិធីដែលកំពុងធ្វើសកម្មភាពមួយជាធម្មតា ប៉ុន្តែការពិត វាកំពុងធ្វើសកម្មភាពអាក្រក់អ្វីមួយនៅលើកុំព្យូទ័ររបស់អ្នក។ Trojan horse អាចនឹងមាននៅក្នុងកម្មវិធីដែលអ្នកដោនឡូតប្រើប្រាស់ដោយមិនគិតថ្លៃ ឬឯកសារដែលភ្ជាប់មកជាមួយនឹងសារក្នុងអ៊ីម៉ែលជាដើម។

តើអាចឆ្លងមេរោគដែឬទេនៅពេលដែលខ្ញុំអានសារនៅក្នុងអ៊ីម៉ែលរបស់ខ្ញុំ?
មេរោគភាគច្រើនដូចជា Trojan horse និងមេរោគ wormsជាដើម និងដំណើរការនៅពេលដែលអ្នកបើកឯកសារភ្ជាប់(attachment) ឬចុចលើតំណរភ្ជាប់ (Link) ដែលភ្ជាប់មកជាមួយសារក្នុងអ៊ីម៉ែលនោះ។ ប្រសិនបើកម្មវិធីឆែកអ៊ីម៉ែលរបស់អ្នកអនុញ្ញាតិឲ្យតំណើរការកូដ scripting បាននោះ វានឹងអាចធ្វើឲ្យឆ្លងមេរោគបានដោយងាយដោយគ្រាន់តែអ្នកបើកមើលសារតែប៉ុណ្ណោះ។ វាជាការល្អបំផុតដើម្បីបិទមុខងារមើលសារជាលក្ខណៈ HTML ក្នុងសារអ៊ីមែលរបស់អ្នក។ វិធីដែលមានសុវត្ថិភាពដ៏ល្អបំផុតក្នុងការបើកមើលសារនៅក្នុងអ៊ីម៉ែល គឹត្រូវបើកមើលសារជាលក្ខណៈអត្ថបទធម្មតា។

តើខ្ញុំអាចជៀសផុតពីការឆ្លងមេរោគពីអ៊ីម៉ែលតាមរបៀបណា?
​​            អ្នកប្រើប្រាស់ភាគច្រើនឆ្លងមេរោគមកពីការបើក និងដំណើរការ attachments ដែលភ្ជាប់ជាមួយអ៊ីម៉ែល ដែលមិនស្គាល់ប្រភពច្បាស់លាស់។ កុំបើក ឬចុចលើអ្វីទាំងអស់ដែលភ្ជាប់ជាមួយនិងសារក្នុងអ៊ីម៉ែលនោះ បើចង់បើកអ្នកគួរត្រូវប្រាកដថានោះជាឯកសារអ្វី។ ប្រសិនបើអ្នកទទួលបាន attachment ដែលចេញពីអាសយដ្ឋានអ៊ីម៉ែលដែលប្រហាក់ប្រហែលណាមួយ ប៉ុន្តែមិនបានដឹងជាមុនទាល់តែសោះនោះ អ្នកគួរតែទាក់ទងទៅអ្នកផ្ញើរសិនមុនពេលសម្រេចចិត្តបើក ឯកសារភ្ជាប់នោះ។ ប្រសិនបើអ្នកទទួលបានសារដែលភ្ជាប់ជាមួយ តណរភ្ជាប់ណាមួយ ហើយអ្នកមិនដែលស្គាល់ពីអត្តសញ្ញាណអ្នកផ្ញើរនោះ អ្នកគួរតែលុបសារនោះចោលទៅ។

កំណត់ការជ្រើសរើសដើម្បីមើលសារអ៊ីម៉ែលរបស់អ្នកជាលក្ខណៈអត្ថបទធម្មតា ដែលមិនមែនជាលក្ខណៈ HTML ក៏និងអាចជួយអ្នកក្នុងការជៀសផុតពីការឆ្លងមេរោគបានផងដែរ។

តើគន្លឹះក្នុងការបញ្ចៀស និងកាត់បន្ថយផលប៉ះពាល់របស់មេរោគនោះមានអ្វីខ្លះ?

  • តម្លើងកម្មវិធីកម្ចាត់មេរោគណាមួយដែលមានប្រភពពីអ្នកលក់ដែលអាចទុកចិត្តបាន។ ធ្វើបច្ចុប្បន្នភាពវា និងប្រើប្រាស់វាឲ្យបានទៀងទាត់។
  • បន្ថែមពីលើការស្កែនរកមេរោគឱ្យបានទៀងទាត់សូមដំឡើងម៉ាស៊ីនស្កេន “នៅរាល់ការចូលដំណើរការ” (ភាគច្រើនវាមានបញ្ចូលក្នុងកញ្ចប់កម្មវិធីកម្ចាត់មេរោគ) ហើយកំណត់វាដំណើរការរាល់ពេលដែលអ្នកដំណើរការកុំព្យូទ័រ។
  • គួរស្កេនមេរោគមុនពេលអ្នកបើកកម្មវិធីឬឯកសារថ្មីៗដែលអាចផ្ទុកនៅការដំណើរការកូដផ្សេងៗ។ នេះរួមបញ្ចូលទាំងកម្មវិធីជាកញ្ចប់ដែលអ្នកទិញពីហាងក៏ដូចជាកម្មវិធីណាមួយដែលអ្នកអាចទាញយកពីអ៊ីនធឺណិតទាំងនោះ។
  • ប្រសិនបើអ្នកជាសមាជិកនៃសហគមន៍អនឡាញឬបន្ទប់ជជែកកំសាន្តអនឡាញនោះត្រូវប្រុងប្រយ័ត្នបំផុតអំពីការទទួលយកឯកសារឬការចុចលើតំណភ្ជាប់ដែលអ្នករកឃើញឬជាមនុស្សក្នុងសហគមន៍នោះបញ្ជូនមក។
  • ត្រូវប្រាកដថាអ្នកបម្រុងទុកទិន្នន័យរបស់អ្នករួចរាល់ (ឯកសារ និង អ៊ីម៉ែលសំខាន់ៗជាដើម) នៅលើឌីស ដូច្នេះក្នុងករណីដែលមានការឆ្លងមេរោគអ្នកនឹងមិនបាត់បង់ឯកសារដ៏មានតម្លៃទាំងនោះទេ។

ដកស្រង់ និងកែសម្រួលពីប្រភព: https://www.us-cert.gov/publications/virus-basics#virus

LEAVE A REPLY

Please enter your comment!
Please enter your name here