យល់ដឹងអំពីកម្មវិធីប្រឆាំងមេរោគក្លែងក្លាយ

0

អ្វីទៅជាកម្មវិធីប្រឆាំងមេរោគក្លែងក្លាយ?

កម្មវិធីប្រឆាំងមេរោគក្លែងក្លាយជាកម្មវិធីដែលមានផ្ទុកមេរោគ (malware) បានបង្កើតឡើងដើម្បីលួចទិន្នន័យពីអ្នកប្រើប្រាស់ក្នុងកុំព្យូទ័រ ដែលមិនបានប្រយ័ត្នខ្លួនពីការប្រើកម្មវិធីសុវត្ថិភាពដែលគ្មានប្រភពច្បាស់លាស់។ មេរោគនេះនឹងធ្វើសកម្មភាពកែប្រែប្រព័ន្ធឲ្យមានការលំបាក ក្នុងការបិទសកម្មភាពគ្មានការអនុញ្ញាត ឬលុបកម្មវិធីមេរោគនេះពីកុំព្យូទ័រ។

តើកុំព្យូទ័ររបស់អ្នកអាចឆ្លងកម្មវិធីប្រឆាំងមេរោគក្លែងក្លាយដោយរបៀបណា?

អ្នកវាយប្រហារ ឬឧក្រិដ្ឋជន នឹងចែកចាយប្រភេទនៃមេរោគនេះតាមរយះប្រព័ន្ធស្វែងរក (Search Engines), អ៊ីម៉ែល បណ្តាញសង្គម ការផ្សាយពាណិជ្ជកម្មនៅលើអ៊ីនធឺណិត និងមេរោគផ្សេងទៀត។ ពួកគេនឹងប្រើប្រាស់វិធីសាស្រ្តកម្រិតខ្ពស់ក្នុងការវាយប្រហារអ្នកប្រើប្រាស់តាមរយះបណ្តាញសង្គម (Advance Social Engineering) និងវិធីសាស្ត្រពេញនិយមផ្សេងៗទៀតដើម្បីធ្វើការចម្លងមេរោគទៅកាន់កុំព្យូទ័ររបស់អ្នកប្រើប្រាស់។

តើធ្វើដូចម្តេចទើបដឹងថាអ្នកត្រូវបានឆ្លងមេរោគនេះ?

យើងអាចដឹងបានតាមរយះ ភាពមិនប្រក្រតីនៃការបង្ហាញសារទាក់ទងទៅនឹងសុវត្ថិភាពនៅលើអេក្រង់ និងកាស្នើសុំទិន្នន័យផ្ទាល់ខ្លួន ឬកាតឥណទាន (Credit Card) បង្ហាញឲ្យឃើញថានេះគឺជាវិធីសាស្រ្តជាក់ស្តែងភាគច្រើនបំផុតនៃការរកឃើញថាអ្នកបានឆ្លងមេរោគនៃកម្មវិធីប្រឆាំងមេរោគក្លែងក្លាយ។

តើត្រូវធ្វើដូចម្តេចដើម្បីការពារកុំព្យូទ័រអ្នកពីមេរោគនេះ?

  • ចូរប្រុងប្រយ័ត្នរាល់ការបើកតំណរភ្ជាប់ទៅកាន់វេបសាយ ឬឯកសារភ្ជាប់ជាមួយអ៊ីម៉ែលពីអ្នកផ្ញើរមកដោយមិនស្គាល់អត្តសញ្ញាណច្បាស់លាស់។
  • ធ្វើបច្ចុប្បន្នភាពកម្មវិធី និង ប្រព័ន្ធប្រតិបត្តិការឲ្យបានទៀងទាត់ជាប្រចាំឲ្យដល់ជំនាន់ចុងក្រោយបំផុត។
  • ដើម្បីទិញ ឬបន្តសេវារបស់កម្មវិធី សូមចូលទៅកាន់វេបសាយស្របច្បាប់របស់កម្មវិធីនោះផ្ទាល់ ។
  • ត្រួតពិនិត្យកាតឥណទានរបស់អ្នកសម្រាប់សកម្មភាពដែលគ្មានការអនុញ្ញាត។
  • ដើម្បីរាយការណ៍អំពីការបន្លំ (Fraud) ឬឧក្រិដ្ឋកម្មអ៊ីនធើណែតសូមទាក់ទងមជ្ឈមណ្ឌលពាក្យបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត (https://www.ic3.gov)៕

ប្រភព:

LEAVE A REPLY

Please enter your comment!
Please enter your name here