GDPR បង្ករនូវហានិភ័យក្នុងកាធ្វើឱ្យពិបាកចាប់ពួកហេគឃ័រ (Hacker)

0

សេវាកម្មមួយដែលត្រូវបានប្រើដើម្បីកំណត់អត្តសញ្ញាណ និងទាក់ទងម្ចាស់គេហទំព័រត្រូវបង្ខំឱ្យដកចេញព័ត៌មានភាគច្រើននៅលើគេហទំព័ររបស់ខ្លួនដើម្បីគោរពតាមច្បាប់ GDPR របស់សហភាពអឺរ៉ុប។  Whois ដែលត្រូវប្រើប្រាស់ដោយប៉ូលិស និងអ្នកសារព័ត៌មានដើម្បីពិនិត្យមើលភាពត្រឹមត្រូវនៃ website មិនបង្ហាញឈ្មោះអាស័យដ្ឋានអ៊ីម៉ែល ឬលេខទូរស័ព្ទនៃគេហទំព័រមួយចំនួនទៀតទេ។  លោក Icann ម្ចាស់ Whois ស្នើសុំពន្យារពេលដើម្បីអនុវត្តតាម GDPR ហើយសំណើនេះត្រូវបដិសេធ។

នៅក្នុងលិខិតមួយទៅកាន់កាសែត Wall Street Journal ដែលមានចំណងជើងថា ការផ្តល់ប្រាក់ ឧបត្ថម្ភដល់សហគមន៏តាម Internet មេធាវីលោក Brian Finch និងលោក Steven Farmer អះអាងថា «ប៉ូលិសនឹងត្រូវគេប្លន់យកទិន្នន័យសំខាន់ៗដែលរារាំងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ដើម្បីកំណត់និងបិទសកម្មភាពខុសច្បាប់»។  ពួកគេសរសេរថា “ក្របខ័ណ្ឌបទបញ្ជាដែល EU បង្កើតឡើងនឹងធ្វើឱ្យកាន់តែពិបាកជាងមុនក្នុងការចាប់ឃាតករ។”

សំណួររបស់ GDPR លើកឡើងថា តើច្បាប់ស្តី ពីសិទ្ធិឯកជនទិន្នន័យនឹងប៉ះពាល់ដល់អ្នកដោយរបៀបណា? ចម្លើយរបស់ GDPR គឺ ‘កុំភ័យស្លន់ស្លោរ!’ ។ GDPR លើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាតស៊ូជាមួយច្បាប់ឯកជនភាពរបស់សហភាពអឺរ៉ុប។

លោក Farmer ប្រាប់ BBC ថាការខ្វះខាតនៃការណែនាំដែលផ្តល់ឱ្យដោយសហភាពអឺរ៉ុប កំពុងធ្វើឱ្យក្រុមហ៊ុនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបទបញ្ជានេះ។  គាត់និយាយថាដោយសារតែ “ផលវិបាកនៃការធ្វើខុសនោះគឺធ្ងន់ធ្ងរណាស់” ក្រុមហ៊ុនកំពុងតែអភិរក្សនិយមបំផុតក្នុងការបកស្រាយច្បាប់” ។  លោកមានប្រសាសន៍ថា “វាគួរឱ្យសោកស្តាយណាស់ដែលយើងមិនមានការណែនាំស្តីពីគោលការណ៍សំខាន់ៗ” ។

Whois ត្រូវប្រើប្រាស់ដោយក្រុមហ៊ុនសន្តិសុខ Internet ក៏ដូចជាការអនុវត្តច្បាប់។  លោក Nik Whitfield នាយកប្រតិបត្តិនៃក្រុមហ៊ុនសន្តិសុខ Internet Panaseer និយាយថា លោកធ្លាប់ប្រើវីដេអូដើម្បីជួយក្រុមហ៊ុននានាស្វែងរក Email ក្លែងក្លាយ។  លោកប្រាប់ BBC ថា “សេវាកម្មនេះមានតម្លៃសម្រាប់ការការពារពីព្រោះវាជួយផ្តល់នូវបរិបទជុំវិញថាតើវេបសាយខាងក្រៅមានភាពស្របច្បាប់ ឬមិនមានសុវត្ថិភាពនោះ៕

ប្រភព៖

http://www.bbc.com/news/technology-44290019

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here