ក្រុមហ៊ុន Apple និយាយថា ក្រុមហ៊ុនត្រូវប្តូរ default settings លើ iPhone របស់ក្រុមហ៊ុនដើម្បីបញ្ចប់ហេគឃ័រ និងឧបករណ៍មិនចាក់សោរផ្សេងទៀត ដោយគ្មានការអនុញ្ញាតស្របច្បាប់ត្រឹមត្រូវ។ ការផ្លាស់ប្តូរនេះនឹងផ្តល់ផលលំបាកដល់ប៉ូលិសក្នុងការដោះសោរទូរស័ព្ទ ដោយគ្មានការអនុញ្ញាត។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុន Apple បដិសេធថា ការផ្លាស់ប្តូរត្រូវតែធ្វើឡើង ដើម្បីអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះគឺជាអ្នកគាំទ្រច្បាប់សហរដ្ឋអាមេរិកដ៏លេចធ្លោដែលច្បាប់នោះបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់រក្សាដំណើរការទំនាក់ទំនងរបស់អ្នកប្រើប្រាស់។
បណ្តាប្រទេសនៅក្រៅសហរដ្ឋអាមេរិករួមទាំងប្រទេសអង់គ្លេសក៏អនុវត្តចន្លោះប្រហោងរបស់ iPhone ផងដែរ។ កងកម្លាំងប៉ូលិសនិយាយថា ការដែលអាចដោះសោរទូរស័ព្ទ iPhone និង iPad គឺមានសារៈសំខាន់ចំពោះការងាររបស់ពួកគេ។ ប៉ុន្តែនៅឆ្នាំ ២០១៦ ក្រុមហ៊ុន Apple បដិសេធមិនព្រមជួយប៉ូលិសដើម្បីដោះសោរទូរស័ព្ទដែលខ្មាន់កាំភ្លើងម្នាក់ប្រើប្រាស់ដោយខ្មាន់កាំភ្លើងនោះសម្លាប់មនុស្ស ១៤ នាក់នៅ San Bernardino រដ្ឋ California ។ ការហេគទូរស័ព្ទ San Bernardino ក្រុម FBI ចំណាយច្រើនជាង ០១ លានដុល្លារ។ FBI ដាក់សម្ពាធលើការចំណាយក្នុងការហេគទូរស័ព្ទ iPhone ផងដែរ។
ក្រុមហ៊ុន Apple និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនកំពុងពង្រឹងការការពារសន្តិសុខក្នុងផលិតផល Apple ជាច្រើនដើម្បីជួយអតិថិជនការពារប្រឆាំងនឹងពួក Hacker ចោរលួចអត្តសញ្ញាណនិងការរំលោភចូលទៅក្នុងទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ ។ ក្រុមហ៊ុនមានការគោរពបំផុតចំពោះការអនុវត្តច្បាប់ ហើយនឹងមិនកែប្រែប្រព័ន្ធសន្តិសុខរបស់ក្រុមហ៊ុនដើម្បីជម្រុញឲ្យពួក Hacker ធ្វើការងាររបស់ពួកគេនោះទេ។ អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ជាច្រើនព្រួយបារម្ភថាការអនុវត្តច្បាប់អាចចូលដំណើរការទូរស័ព្ទ។ គេមានបំណងបញ្ឈប់ការប្តូរ default settings លើទូរស័ព្ទ iPhone ដែលធ្លាប់បើកឲ្យហេគឃ័រចូលដំណើរការលើទូរស័ព្ទដោយគ្មានការអនុញ្ញាតតាមរយៈរន្ធ USB ។
នៅឆ្នាំ ២០១៦ ដីកាតុលាការមួយទាមទារថា ក្រុមហ៊ុន Apple ជួយ FBI ដោះសោទូរស័ព្ទរបស់លោក Bernardino Syed Rizwan Farook ។ក្រុមហ៊ុននេះបានរឹងទទឹងហើយនៅទីបំផុត FBI ចំណាយទៅលើអ្នកជំនាញដើម្បីអភិវឌ្ឍបច្ចេកវិទ្យាក្នុងការដោះសោទូរស័ព្ទ។ យ៉ាងណាមិញ ប៉ូលិស FBI មិនដែលប្រាប់ឈ្មោះក្រុមហ៊ុនសន្តិសុខ ឬក្រុមពួក Hacker ដែលបានបំពេញការងារហេគឲ្យខ្លួននោះទេ។
ប្រភព៖