ពេលនេះ ប្រទេសចិនលែងក្លាយជាអ្នកគ្រប់គ្រងម៉ាស៊ីនកុំព្យូទ័រ supercomputer លឿនបំផុតនៅក្នុងលោកហើយ ដោយសារតែពេលនេះវាពេលរបស់សហរដ្ឋអាមេរិកវិញម្តង។ បើទោះបីជាប្រទេសចិនមានកុំព្យូទ័រ supercomputer ច្រើននៅក្នុងបញ្ជី Top 500 ក៏ដោយ សហរដ្ឋអាមេរិកធ្វើការគ្រប់គ្រងនូវឈ្មោះជា”world’s fastest supercomputer” របស់ប្រទេសចិនវិញបន្ទាប់ពីក្រុមហ៊ុន IBM និងនាយកដ្ឋាន Oak Ridge National Laboratory (ORNL) របស់សហរដ្ឋអាមេរិកបញ្ចេញនូវកុំព្យូទ័រម៉ូដែល “Summit” នោះ។
Summit ត្រូវគេអះអាងថាមានកម្លាំងខ្លាំងជាងមុនទ្វេរដងហើយវាមានកម្លាំងនៃការគណនាដល់ទៅ 200,000 trillion នៅក្នុងមួយវិនាទីហើយវាពិតជាដំណើរការលឿនក្នុងការចែកចាយដល់មនុស្ស 7.6 ពាន់លាននាក់នៅលើផែនដីនេះដែលធ្វើប្រតិបត្តិការត្រឹមតែ 26.3 million ដងក្នុងមួយវិនាទីប៉ុណ្ណោះ។ សម្រាប់ supercomputer ដ៏មានកម្លាំងខ្លាំងក្លារបស់ពិភពលោកនេះគឺជារបស់ Sunway TaihuLight នៃប្រទេសចិនដែលមានកម្លាំង 93 petaflops (93,000 trillion ក្នុងមួយវិនាទី) ។ ចាប់តាំងពីខែមិថុនាឆ្នាំ 2012 មកនោះ សហរដ្ឋអាមេរិកនៅមិនទាន់មានកុំព្យូទ័រ supercomputer នៅឡើយទេ ប៉ុន្តែប្រសិនបើ Summit ដូចអ្វីដែល IBM អះអាងនោះ វានឹងក្លាយជាចំណាត់ថ្នាក់កំពូលនៅលើបញ្ជី Top500 supercomputer ដែលនឹងចុះផ្សាយនៅខែនេះជាក់ជាមិនខាន។
នៅក្នុងបញ្ជីនៃកុំព្យូទ័រ Top500 នេះដែលចុះផ្សាយនៅក្នុងខែវិច្ឆិកាឆ្នាំ 2017 ប្រទេសចិននៅតែមានកុំព្យូទ័រ supercomputers ច្រើនជាងសហរដ្ឋអាមេរិកដោយសារតែសហរដ្ឋអាមេរិកមានត្រឹមតែ 143 គ្រឿង ខណៈពេលដែលប្រទេសចិនមានចំនួនដល់ទៅ 202 គ្រឿងនោះ។
សម្រាប់Oak Ridge National Laboratory (ORNL) នៅក្នុងទីក្រុង Tennessee កុំព្យូទ័រ Summit គឺធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន IBM ជាមួយនឹងការសហការជាមួយនឹង Nvidia, RedHat និង InfiniBand រួមជាមួយនឹងអ្នកជំនាញ Mellanox ផ្នែក Network និងមានតម្លៃ 200 លានដុល្លារនោះ។
Summit គឺជាកុំព្យូទ័រដែលមានការប្រើប្រាស់នូវ 4,608 compute servers ហើយនៅលើកុំព្យូទ័រនីមួយៗនោះគឺមានការប្រើប្រាស់នូវបន្ទះឈីប IBM Power9 CPUs ចំនួនពីរដំណើរការនូវ 3.1GHz ជាមួយនឹង 22 processing cores ។ ដូចនេះនៅលើកុំព្យូទ័រ Summit នេះគឺមានអង្គគណនាច្រើនជាង 200,000 CPU cores ។ សម្រាប់ Power9 chips គឺភ្ជាប់ទៅកាន់ Nvidia Tesla V100 graphics chips (GPUs) ចំនួន 6 គ្រាប់។ សរុបមក ប្រព័ន្ធនេះមានការប្រើប្រាស់រ៉េមច្រើនជាង 10 petabytes ។ ក្រុមការងារ ORNL និយាយថា Summit គឺជា supercomputer ដំបូងបំផុតដែលប្រើប្រាស់នូវ artificial-intelligence (AI) applications ដូចជា machine learning និងបណ្តាញ neural networks ៕
ប្រភព៖
https://thehackernews.com/2018/06/summit-fastest-supercomputer.html