យោធាសហរដ្ឋអាមេរិកមានបញ្ចី “បញ្ជាមិនឲ្យទិញ” សម្រាប់កម្មវិធី Software ជាច្រើន

0

យោធាអាមេរិកកំពុងត្រូវគេព្រមានពីការដំឡើងកម្មវិធី។ គេជឿថាកម្មវិធីទាំងនោះគ្រប់គ្រងដោយពួក ហេគឃ័រដែលគាំទ្រដោយរដ្ឋរុស្ស៊ី ឬចិន។ មន្ទីរបញ្ចកោណមានបញ្ជីកម្មវិធីមួយដែលដាក់ថា “កុំអោយទិញ” នេះយោងតាមប្រភពរបាយការណ៍របស់គេហទំព័រការពារជាតិមួយ។ ក្រុមអ្នកបង្កើតកម្មវិធីដែលមានលក្ខណៈស្របច្បាប់អាចជាស្រោមមុខរបស់ក្រុមហេគឃ័រផងដែរ។ ព័ត៌មាននេះត្រូវគេផ្សព្វផ្សាយក្រោយពីមានការវាយប្រហារផ្នែកកម្មវិធី( Software) ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយនោះ។

កូដដែល​បិទបាំង

មន្ទីរបញ្ចកោណចាប់ផ្តើមបង្កើតបញ្ជីកម្មវិធីនៅដើមឆ្នាំ 2018 ហើយវាត្រូវគេចែកចាយជាទៀងទាត់ដល់ប្រធានផ្នែកដំណើរការ និងក្រុមដទៃទៀតដែលបង្កើតកម្មវិធីសម្រាប់កងកម្លាំងប្រដាប់អាវុធ។ គេពុំបញ្ចេញព័ត៌មានលម្អិតនៃកញ្ចប់កម្មវិធី ឬអត្តសញ្ញាណរបស់អ្នកអភិវឌ្ឍន៍ណាមួយទេ។លើសពីនេះទៀតអ្នកម៉ៅការដែលធ្វើការជាមួយយោធាអាមេរិកដើម្បីផ្តល់សេវាកម្មទាក់ទងនឹងបច្ចេកវិទ្យាត្រូវគេណែនាំអំពីក្រុមហ៊ុនណាខ្លះដែលមើលទៅគួរឱ្យសង្ស័យផងដែរ។

ថ្លែងទៅកាន់ក្រសួងការពារជាតិលោកស្រី Ellen Lord អនុរដ្ឋលេខាធិការការពារជាតិ​អាមេរិកនឹងមិនបង្ហាញថា តើអាវុធឬគម្រោងណាមួយដែលគ្រប់គ្រងដោយយោធាសហរដ្ឋអាមេរិករងការជ្រៀតចូលដោយពីកម្មវិធីដែលមានគេគ្រប់គ្រងនោះទេ។ លោកស្រីបន្ថែមថា ជាជាងផ្តោតលើកម្មវិធីបុគ្គល ឬប្រព័ន្ធអាវុធនោះ មន្ទីរ​បញ្ចកោណមានការព្រួយបារម្ភចំពោះបញ្ហាកាន់តែខ្លាំងក្នុងការស្វែងរក និងការប្រើប្រាស់កូដប្រកបដោយទំនុកចិត្ត។ ការរំលោភបំពានផ្នែកកូដអាចមានទម្រង់ខុសៗគ្នាជាច្រើន នេះបើតាមរបាយការណ៍​របស់មជ្ឈមណ្ឌលជាតិ និងមណ្ឌលសុវត្ថិភាពរបស់អាមេរិក។ លោក Vitaliy Shevchenko មកពី BBC Monitoring និយាយថា​ ប្រទេសរុស្ស៊ីបដិសេធ​ជាប្រចាំចំពោះការជាប់ពាក់ព័ន្ធក្នុងអំពើរចារកម្មតាមអ៊ីនធើណិត។ ប្រទេសរុស្ស៊ីនិយាយថា ការដាក់​ទណ្ឌកម្មលើក្រុមហ៊ុនដូចជា ក្រុមហ៊ុនសន្តិសុខអ៊ីនធើណេត Kaspersky Lab ជាដើមគឺជា​ឧទាហរណ៍ជាក់​ស្តែងនៃការ អនុវត្តមិនយុត្តិធម៌របស់សហរដ្ឋអាមេរិក។ លោក ​​​Shevchenko និយាយថា ​យុទ្ធសាស្ត្រព័ត៌មានរបស់ប្រទេសរុស្ស៊ី​ចាត់ទុកកម្មវិធី​នាំចូលថាជាកម្មវិធីនាំមកនួវការគំរាមកំហែងហើយមន្ទីរបញ្ចកោណ ក៏គិតដូច្នោះដែរ។ ទោះបីជាយ៉ាង ណាក៏ដោយលោក​បន្ថែមថា គេមិនច្បាស់ ទេថាតើវាមានជោគជ័យប៉ុន្មាន ក្នុងការប្តូរលេខកូដសង្ស័យឲ្យដូចកូដដើមនោះ? បញ្ជីបញ្ជាមិនឲ្យទិញធ្វើឡើងក្រោយពីមានការព្រមានជាច្រើនអំពីកម្មវិធី និងឧបករណ៍ដែលមានការប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ផ្នែក hardware  ផ្នែកទូរគមនាគមន៍ និងកូដពីក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ទទួលការ​ពិនិត្យពិច័យយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានខែចុងក្រោយនេះ។ នៅដើមខែនេះរបាយការណ៍របស់ រដ្ឋាភិបាលចក្រភពអង់គ្លេសនិយាយថា ការធានាមានដែនកំណត់ដែលថា ឧករណ៍របស់ក្រុមហ៊ុន Huawei មិនគំរាមកំហែងដល់សន្តិសុខជាតិនោះទេ៕

ប្រភព៖

https://www.bbc.com/news/technology-45007337

 

LEAVE A REPLY

Please enter your comment!
Please enter your name here