សហភាពអ៊ឺរ៉ុបពិន័យក្រុមហ៊ុន Google នូវទឹកប្រាក់ 5 ពាន់លានដុល្លារពាក់ព័ន្ធទៅនឹងការប្រឆាំងទៅលើសេចក្តីទុកចិត្តនៃ Android

0

ថ្មីៗនេះ ក្រុមហ៊ុន Google ទទួលរងនូវការដាក់ពិន័យទឹកប្រាក់ដល់ទៅ ៥ ពាន់លានដុល្លារអាមេរិកពីសហភាពអ៊ឺរ៉ុបពាក់ព័ន្ធទៅនឹងការរំលោភទៅលើសេចក្តីទុកចិត្តនៃប្រព័ន្ធប្រតិបត្តិការ Android System នេះ។ នេះគឺជាការពិន័យទឹកប្រាក់ដ៏ច្រើនដែលមិនធ្លាប់មានពីមុនមកនោះទេ។

បើទោះបីជា Android គឺជាប្រភេទ open-source និង operating system ឥតគិតថ្លៃក៏ដោយ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើននៅតែទទួលបាននូវអាជ្ញាបណ្ណជាមួយនឹងលក្ខខណ្ឌចេញពីក្រុមហ៊ុន Google ក្នុងការដាក់ដំណើរការចូលទៅក្នុងសេវាកម្ម Play Store នៅក្នុងស្មាតហ្វូនរបស់ពួកគេ។

សហភាពអ៊ឺរ៉ុបធ្វើការពិន័យដោយបញ្ជាក់ថា ក្រុមហ៊ុន Google រំលោភទៅលើច្បាប់ដោយបង្ខំអោយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនធ្វើការតម្លើងនូវកម្មវិធី និងសេវាកម្មជាច្រើនរបស់ខ្លួននៅលើស្មាតហ្វូនរបស់ពួកគេដូជជា Google Search, Chrome, YouTube និង Gmail ជាលក្ខខណ្ឌសម្រាប់ការទទួលបាននូវអាជ្ញាបណ្ណនេះ។

យុទ្ធសាស្រ្តនេះធ្វើឱ្យកម្មវិធី និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន Google កម្ចាត់នូវគូប្រកួតប្រជែងរបស់ខ្លួនបាន ហើយវាគឺផ្ទុយពីអ្វីដែលមានចែងនៅក្នុងច្បាប់របស់សហភាពអ៊ឺរ៉ុបនោះ។ Android operating system របស់ក្រុមហ៊ុន Google ដំណើរការនៅលើស្មាតហ្វូនច្រើនជាង ៨០%​ នៅលើពិភពលោក ហើយវាស្មើរនឹង ៣ ភាគ ៤ នៃស្មាតហ្វូនទាំងអស់នៅអ៊ឺរ៉ុបដែលធ្វើឱ្យក្រុមហ៊ុននេះគ្រប់គ្រងទៅលើទីផ្សារខ្លាំងបំផុត។

សហភាពអ៊ឺរ៉ុបនេះធ្លាប់ធ្វើការពិន័យក្រុមហ៊ុន Google ជាមួយនឹងទឹកប្រាក់ 2.7 ពាន់លានដុល្លារ (€2.4 billion) កាលពីឆ្នាំមុននេះសម្រាប់លទ្ធផលនៃការស្វែងរកច្រើនលើសលប់នៅក្នុង Google Search និងការពិន័យសរុបចំនួន 7.85 ពាន់លានដុល្លារ (~ €6.7 billion) ផងដែរ។ ក្រុមហ៊ុន Google ក៏ធ្វើការច្រានចោលទៅលើការចោទប្រកាន់នេះ និងបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនវិញទេដែលជ្រើសរើសប្រើប្រាស់នូវកម្មវិធី open-source software របស់ខ្លួននោះ។ ក្រៅពីក្រុមហ៊ុន Google សហភាពអ៊ឺរ៉ុប៏ធ្វើការពិន័យទឹកប្រាក់ 1.43 លានដុល្លារទៅលើក្រុមហ៊ុន Facebook កាលពីឆ្នាំមុន ទឹកប្រាក់ 1.4 ពាន់លានដុល្លារទៅលើក្រុមហ៊ុន Intel នៅឆ្នាំ 2009 និងទឹកប្រាក់ 899 លានដុល្លារទៅលើក្រុមហ៊ុន Microsoftនៅក្នុងឆ្នាំ 2008 ផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/google-android-antitrust-fine.html

LEAVE A REPLY

Please enter your comment!
Please enter your name here