តើមានអ្វីដែលទើបតែកើតឡើងនោះ? SingHealth ដែលជាស្ថាប័នសុខាភិបាលធំបំផុតនៅក្នុងប្រទេសនេះទើបតែទទួលរងនូវការវាយប្រហារតាមអ៊ីនធើរណិតដែលទិន្នន័យ 1.5 លាននាក់នៃប្រវត្តិផ្ទាល់ខ្លួនរបស់ពួកគេត្រូវលួចបាត់ដែលក្នុងនោះក៏មានព័ត៌មានរបស់នាយករដ្ឋមន្ត្រីផងដែរ។ នេះគឺជាការវាយប្រហារធំបំផុតនៅក្នុងប្រទេសនេះដែលបានកើតឡើង ហើយវាក៏មានភស្តុតាងជាច្រើនដែលបង្ហាញថាការវាយប្រហារនេះគឺកើតឡើងដោយសារតែមានការឧបត្ថម្ភពីរដ្ឋ និងការលើកទឹកចិត្តផ្នែកនយោបាយ។ នៅក្នុងអ្វីដែលត្រូវបានគេហៅថា “ការរំលោភបំពានធ្ងន់ធ្ងរបំផុតនៃទិន្នន័យផ្ទាល់ខ្លួន” នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសិង្ហបុរីត្រូវបានវាយប្រហារដោយប្រព័ន្ធអ៊ិនធើរណិតដ៏សាហាវមួយដែលសំដៅទៅលើទម្រង់សុខភាពផ្ទាល់ខ្លួនរបស់ប្រជាជនចំនួន 1.5 លាននាក់រួមទាំងលោកនាយករដ្ឋមន្រ្តី Lee Hsien Loong ផងដែរ។
រដ្ឋាភិបាលសឹង្ហបូរីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការស៊ើបអង្កេតដោយភ្នាក់ងារសន្តិសុខអ៊ិនធើរណិតនៃប្រទេសសិង្ហបុរី (CSA) និងប្រព័ន្ធព័ត៌មានសុខាភិបាលចម្រុះ (IHiS) បញ្ជាក់ថានេះគឺជាការវាយប្រហារតាមអ៊ីនធើរណិតដោយចេតនា ការកំណត់គោលដៅ និងការរៀបគម្រោងការបានល្អ” ។ ខណៈដែលអ្នករងគ្រោះពិតប្រាកដមិនត្រូវបានគេដឹងនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជឿជាក់ថាវាគឺជាទង្វើរដែលគាំទ្រដោយរដ្ឋហើយមិនមែនជាការងាររបស់ពួកហេគឃ័រធម្មតា ឬក្រុមឧក្រិដ្ឋជននោះទេ។ ពួកហេគឃ័រផ្តោតលើ SingHealth ដែលជាស្ថាប័នថែទាំសុខភាពដ៏ធំបំផុតនៅក្នុងប្រទេសសិង្ហបុរី។
លោកនាយករដ្ឋមន្រ្តី Lee ដែលក្រសួងសុខាភិបាលបាននិយាយថាត្រូវបានកំណត់គោលដៅជាពិសេសប្រតិកម្មនៅលើទំព័រហ្វេសប៊ុកថា “ខ្ញុំមិនដឹងថាអ្នកវាយប្រហារសង្ឃឹមថានឹងរកឃើញអ្វីនោះទេ។ ប្រហែលជាពួកគេត្រូវបានគេប្រម៉ាញ់ការសម្ងាត់របស់រដ្ឋងងឹតមួយចំនួន ឬយ៉ាងហោចណាស់អ្វីមួយដើម្បីធ្វើអោយខ្ញុំអាម៉ាស់។ បើដូច្នេះពួកគេនឹងត្រូវខកចិត្ត។ ទិន្នន័យថ្នាំរបស់ខ្ញុំមិនមែនជាអ្វីដែលខ្ញុំនឹងប្រាប់មនុស្សជាធម្មតានោះទេ ប៉ុន្តែវាមិនមានអ្វីគួរឱ្យភ័យខ្លាចនៅក្នុងទិន្នន័យនេះនោះទេ”។
ក្រសួងមហាផ្ទៃរបស់ប្រទេសថ្លែងថា គណៈកម្មាធិការស៊ើបអង្កេតមួយនឹងត្រូវបង្កើតឡើងដើម្បីពង្រឹងប្រព័ន្ធអ៊ិនធើរណិតរបស់រដ្ឋាភិបាលប្រឆាំងនឹងការវាយប្រហារនាពេលអនាគត។ រដ្ឋាភិបាលសឹង្ហបូរីក៏ធ្វើឱ្យមានការភ័យខ្លាចផងដែរថា កំណត់ត្រាវេជ្ជសាស្រ្តមិនត្រូវបំផ្លិចបំផ្លាញ ឬផ្លាស់ប្តូរទេ។ ដូចគ្នានេះផងដែរ វាគ្មានលទ្ធផលនៃការធ្វើរោគវិនិច្ឆ័យ ឬលទ្ធផលតេស្តណាមួយត្រូវបានគេលួចនោះទេ អ្វីដែលបានលួចគឺគ្រាន់តែជាទម្រង់ផ្ទាល់ខ្លួនប៉ុណ្ណោះ។ ព័ត៌មាននេះគឺជាព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនផ្ទាល់ខ្លួន (PII) ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ អាសយដ្ឋាន និងសញ្ជាត្តិ។ មនុស្សដែលទទួលរងផលប៉ះពាល់នឹងត្រូវទាក់ទងក្នុងរយៈពេល 5 ថ្ងៃទៀត។
ការវាយប្រហារនាពេលថ្មីៗនេះបង្ហាញពីការកើនឡើងនៃការវាយប្រហារតាមអ៊ិនធើរណិតជាពិសេសប្រឆាំងនឹងស្ថាប័នសុខាភិបាល។ គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យជាច្រើននៅទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកត្រូវរងការវាយប្រហារដោយការវាយប្រហារតាម ransomware attacks កាលពីឆ្នាំមុននេះផងដែរ៕
ប្រភព៖