ក្រុមអ្នកស្រាវជ្រាវអភិវឌ្ឍទៅលើមេរោគដែលមានអានុភាពខ្លាំងក្លាជាមួយនឹងបច្ចេកវិទ្យា AI

0

បច្ចេកវិទ្យា Artificial Intelligence (AI) ត្រូវបានប្រើប្រាស់ជាដំណោះស្រាយដ៏មានអានុភាពសម្រាប់ការស្វែងរកដោយស្វ័យប្រវត្តិ និងការប្រឆាំងទៅនឹងមេរោគ Malware និងបញ្ឈប់នូវការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមុនពេលវាឆ្លងទៅលើស្ថាប័នរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យាដូចគ្នានេះក៏ត្រូវបានប្រើប្រាស់ជាអាវុធសម្រាប់ធ្វើការគំរាមទៅលើអ្នកប្រើប្រាស់ផងដែរនៅពេលដែលវាដើរតួជាមេរោគ Malware សម្រាប់វាយប្រហារទៅលើអ្នកវិញនោះ។

ដើម្បីបង្ហាញអំពីបរិបទនេះនោះ ក្រុមអ្នកស្រាវជ្រាវនៅក្រុមហ៊ុន IBM Research ធ្វើការបង្កើតនូវមេរោគ DeepLocker— ដែលជា Tools មួយសម្រាប់ធ្វើការវាយប្រហារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលអាចវាយប្រហារទៅលើជនរងគ្រោះបាន។ តាមការបញ្ជាក់របស់ IBM researcher មេរោគ DeepLocker ដំណើរការដោយគ្មានការចាប់បាននោះទេ ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យា AI ដែលត្រូវបានប្រើប្រាស់នៅលើ facial recognition, geolocation និង voice recognition នោះ។

មេរោគដែលប្រើប្រាស់នូវ AI នេះអាចធ្វើការឆ្លងទៅកាន់ប្រព័ន្ធរាប់លានដោយគ្មានការសង្ស័យនោះទេ។ មេរោគ Malware នេះអាចធ្វើការលាក់ខ្លួននៅក្នុងកម្មវិធីជាច្រើនដូចជាកម្មវិធី video conferencing software ដោយគ្មានការចាប់អារម្មណ៍ពីកម្មវិធី Antivirus និងកម្មវិធីស្កេនមេរោគ Malware នោះទេនៅពេលដែលវាកំណត់រកឃើញនូវជនរងគ្រោះដែលជាក់លាក់នោះ។

DeepLocker ទាមទារនូវរូបភាពរបស់អ្នកដែលអាចធ្វើការស្វែងរកបានចេញពីបណ្តាញសង្គម social media profiles របស់អ្នកនៅលើ LinkedIn, Facebook, Twitter, Google+ ឬ Instagram ហើយវាមានគោលដៅវាយប្រហារអ្នកវិញផងដែរ។ ថ្មីៗនេះ Trustwave ក៏បញ្ចេញនូវ facial recognition tool ដែលមានឈ្មោះថា​ Social Mapper​ ដែលអាចប្រើប្រាស់សម្រាប់ស្វែងរកនៅលើគោលដៅចេញពីបណ្តាញ Social Networks ជាច្រើននៅក្នុងពេលម្តងនោះ។ ក្រុមការងារ IBM Research ក៏នឹងធ្វើការបង្ហាញនូវ DeepLocker នៅក្នុងសន្និសីទ Black Hat USA security conference នៅទីក្រុង Las Vegas នៅថ្ងៃពុធនេះផងដែរ៕

ប្រភព៖

https://thehackernews.com/2018/08/artificial-intelligence-malware.html

 

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here